វត្តមានសត្វត្មាតបានបំបែកកំណត់ត្រាថ្មីនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

2024/09/04 10:13:43 pm        1.0 K

USAID បានជូនដំណឹងដ៏រំភើបរីករាយមួយ អំពីការកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ១២៧ ក្បាល​នៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួន​ច្រើន​បំផុត​ដែល​ត្រូវ​បាន​កត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ចំនួនដែល​បា​ន​កត់​ត្រា​ឃើញ​នៅ​សៀមប៉ាង​នេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែល​ក្រុម​ការងារ​សត្វ​ត្មាត​កម្ពុជា​បាន​បូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ​២០២៣ នៅទូទាំងប្រទេស ។

ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទ គឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វ ត្មាត​ទាំងនេះ ត្រូវបានចុះ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្ត​រ​ជាតិ​ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយ​វាដើរតួ នាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការ​ស៊ី​សាច់​សត្វ​ដែល​ងាប់​ និងជួយរក្សាតុល្យ ភាពនៅក្នុងបរិស្ថាន ។

ទោះ​ជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវា បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈ ពេល​ប៉ុន្មានទសវត្សចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារ​មូល​ហេតុ​ចម្បង​ពីរ គឺ កង្វះអាហារ និងការងាប់​បណ្តាល​មក​ពីការ​ស៊ីសាក​សព​សត្វ​ពុល​ដែល​បង្ក​ដោយ​មនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផុតពូជ​ពី​ក្នុង​ព្រៃ។

ដើម្បី​​ជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាតគម្រោង USAID មរតកបៃតង សហការជាមួយដៃគូ នានា បានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់​អាហារ​ដែល​មាន​សុវត្ថិភាព​ជា​រៀង​រាល់​សប្តាហ៍ ដល់សត្វត្មាត ដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាង​ការ​ស្វែង​រក​អាហារ​ដែល​មិនមាន សុវត្ថិភាពនៅក្រៅតំបន់ ។

USAID បាន​បញ្ជាក់ថា ឧបករណ៍តាមដាន (GPS-GSM tagging) ត្រូវបានបំពាក់ទៅលើសត្វ ត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់​តែ​ច្បាស់​អំពី​ឥរិយាបថ​នៃ​សត្វស្លាប​ជិត​ផុត​ពូជទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសម្បុកសត្វត្មាត ដើម្បីធានា​សុវត្ថិភាព​នៃ​ការ​បន្ត​ពូជ​របស់ពួក វាផងដែរ ។ រួមគ្នាការពារ ប្រភេទសត្វកម្រដែលជិតផុតពូជទាំងនេះ សម្រាប់​អនាគត​ប្រកប​ដោយនិរន្តរភាពរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm