រដ្ឋមន្ត្រីក្រសួងនគរបាលលោក Senzo Mchunu បាននិយាយកាលពីថ្ងៃអង្គារថា សេវានគរបាលអាហ្វ្រិកខាងត្បូង (SAPS) កំពុងស្វែងរកវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ និងរួមបញ្ចូលធនធានទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយការជំរិតទារប្រាក់ នៅទូទាំងប្រទេស។
លោក Mchunu បានធ្វើសេចក្តីថ្លែងការនេះ ខណៈដែលលោក បានថ្លែងទៅកាន់សភា នៅទីក្រុង Cape Town ដែលជារដ្ឋធានីនីតិបញ្ញត្តិនៃប្រទេសអាហ្វ្រិកខាងត្បូង អំពីផែនការរបស់ក្រសួងរបស់លោកក្នុងការដោះស្រាយវិបត្តិជំរិតទារប្រាក់បច្ចុប្បន្ន នៅក្នុងប្រទេសនេះ។
លោក Mchunu បាននិយាយថា៖«ការជំរិតទារប្រាក់ បាននិងកំពុងលេចឡើងតាមពេលវេលា ហើយឥឡូវនេះ បានឈានដល់កម្រិតដែលសហគមន៍ទាំងអស់ នៅក្នុងប្រទេសរបស់យើង មានការខឹងសម្បា និងព្រួយបារម្ភ ហើយការឈឺចាប់ កាន់តែខ្លាំងឡើង។
លោក បានថ្លែងប្រាប់សភាថា សកម្មភាពប្រព្រឹត្តរបស់ជនល្មើសដែលពាក់ព័ន្ធនឹងអំពើឃោរឃៅទាំងនេះ ត្រូវបានគេដឹងយ៉ាងច្បាស់។ ពួកគេភាគច្រើន គឺជាបុគ្គលដែលមិនចង់ធ្វើការ។