អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ ដែលថា សហរដ្ឋអាមេរិកជិត នឹងបញ្ចូនមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ JASSM ទៅឲ្យអ៊ុយក្រែន។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំបានឃើញរបាយការណ៍សារព័ត៌មានទាំងនោះ។ ខ្ញុំមិនមានអ្វីទេ <...> គ្មានការប្រកាសណាមួយដែលត្រូវធ្វើឡើងទេ»។
សារព័ត៌មានរ៉យទ័រ បាននិយាយកាលពីថ្ងៃទី ០៣ ខែកញ្ញាថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ JASSM ទៅឲ្យរដ្ឋាភិបាលទីក្រុងគីវ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នឹងត្រូវរង់ចាំពីរបីខែ មុនពេលដែលបញ្ហាបច្ចេកទេសពាក់ព័ន្ធ ត្រូវបានដោះស្រាយ រួច។
ទីភ្នាក់ងារនេះ បានរាយការណ៍ថា ប្រភពចំនួនបី បាននិយាយថា ការប្រកាសអំពីការបន្ថែមមីស៊ីលបាញ់ពីដីទៅលើអាកាសទាំងនេះ នៅក្នុងកញ្ចប់ជំនួយយោធា នាពេលខាងមុខ «ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាស នៅរដូវស្លឹកឈើជ្រុះ ទោះបីជាការសម្រេចចិត្តចុងក្រោយ មិនត្រូវបានធ្វើឡើងក៏ដោយ» ។
យោងតាមមន្ត្រីម្នាក់ដែលមិនបានបញ្ចេញឈ្មោះ «មានកិច្ចខិតខំប្រឹងប្រែង»ដើម្បីធ្វើឲ្យមីស៊ីលនេះអាចដំណើរការបាន «ជាមួយយន្តហោះចម្បាំងមិនមែនរបស់លោកខាងលិច»។