អាជ្ញាធរបន្ទាយមានជ័យ ​ជម្លៀស​ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត ទៅទីទួលសុវត្ថិភាព

2021/09/20 06:45:37 pm        704

បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ពលរដ្ឋ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអាជ្ញាធរបាននិងកំពុងអន្តរាគមន៍នាំពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នៅក្រុងប៉ោយប៉ែត ដោយមានភ្លៀងធ្លាក់ច្រើនជាម៉ោងផង និងហូរធ្លាក់មកពីប្រទេសថៃផង បានធ្វើឲ្យមានការលិចលង់អូរនៅតាមព្រំដែន ហើយប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមមាត់អូរ ដោយត្រូវបានជម្លៀសចេញពីផ្ទះចំនួន ៤២គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលបាន​ត្រៀម​រួចរាល់ ហើយជំនន់ទឹកភ្លៀងនេះ ក៏មិនទាន់មានអ្វីធ្ងន់ធ្ងរនោះដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះទឹកជំនន់ជាបន្តបន្ទាប់នេះ មិនទាន់មានការ​ប៉ះពាល់​ដល់អាយុជីវិតរបស់ពលរដ្ឋនោះទេ ប៉ុន្តែមានករណីក្មេងទៅលេងទឹកប្រឡាយ បណ្ដាលឲ្យ​លង់ស្លាប់ម្នាក់ ។

នៅក្នុងរដូវវស្សានេះ ខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយសារទឹកជំនន់ច្រើនដងហើយ ព្រោះ​មានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃផងនោះ បណ្តាល​ឲ្យមាន​ទឹកជំនន់​នេះ ធ្វើឲ្យមានការលិចលង់នៅតាមបណ្ដាក្រុងស្រុកមួយចំនួន ដែលក្នុងនោះមានដូចជា​ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែតជាដើម ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm