សិក្ខាកាម ៨៤នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន

2024/09/05 12:42:53 am        92

ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំសិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់សិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា មុខវិជ្ជាដែលសិក្ខាកាមបានសិក្សាមកនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនីតិវិធីផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលនគរបាលត្រូវតែគោរព និងអនុវត្តតាមជាដាច់ខាត ។ ឧត្តមសេនីយ៍ឯក បន្ថែមថា មេរៀនដែលបានសិក្សារួចមកហើយនេះ គឺជាប្រភេទមេរៀន ដែលត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីធ្វើការលម្អិតឱ្យបានច្បាស់លាស់ ប៉ុន្តែដោយសារសិក្ខាកាមទាំងអស់ សុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ ទើបបង្រួមវគ្គបណ្ដុះបណ្ដាលនេះ មកត្រឹម រយៈពេល ០៥ថ្ងៃ ដើម្បីទុកពេលឱ្យសិក្ខាកាមដកស្រង់បទពិសោធន៍ពីការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត។ ដូច្នេះសិក្ខាកាម ត្រូវធ្វើការស្វ័យសិក្សា និងដកស្រង់បទពិសោធន៍ពីករណីជាក់ស្តែង ដែលខ្លួនបានជួប ឬដកស្រង់បទពិសោធន៍បន្ថែម ជាមួយថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជ្រួតជ្រាបយល់កាន់តែស៊ីជម្រៅបន្ថែមទៀត។

ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់គ្រូបង្គោល ក៏ដូចជាក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាល និងធ្វើការសម្របសម្រួលរហូតដល់វគ្គបណ្ដុះបណ្ដាលនេះបញ្ចប់ទៅដោយរលូន និងជោគជ័យ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមមកពីចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបចំនួន ៨៤នាក់ និងបានធ្វើឡើងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕  ដោយ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm