លោក ឧត្តមសេនីយ៍ Apty Alaudinov អនុប្រធាននាយកដ្ឋាននយោបាយ-យោធារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងជាមេបញ្ជាការកងកំលាំងកុម្មង់ដូពិសេស Akhmat បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា កងទ័ពអ៊ុយក្រែន បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមជាច្រើនក្នុងអំឡុងពេលវាយប្រហារលើតំបន់ឃើស Kursk របស់រុស្ស៊ី ជាពិសេស បានបាញ់សម្លាប់ស្ត្រី កុមារ និងមនុស្ស ចាស់។
លោក បានបញ្ជាក់ថា “យើងមានភ័ស្តុតាង និងរបាយការណ៍ជាច្រើនអំពីអ្វី ដែលកំពុងកើតឡើង នៅទីនោះ (ក្នុងតំបន់ឃើស)។ កងកម្លាំងអ៊ុយក្រែន បានបាញ់សម្លាប់ស្ត្រី កុមារ និងមនុស្សចាស់ជាច្រើននាក់។ ការយកចិត្តទុកដាក់ដោយក្តីមេត្តាលើជនស៊ីវិល (ដោយទាហានអ៊ុយក្រែន) គឺលែងមានទាំងស្រុង។ យើងបន្តស្វែងរកភ័ស្តុតាងនៃកងទ័ពអ៊ុយក្រែនដែលធ្វើដូចណាហ្ស៊ី»។
លោក Alaudinov បានកត់សម្គាល់ថា កងកម្លាំងរុស្ស៊ី មិនដែលធ្វើទារុណកម្មអ្នកទោសទេ។ លោកក៏បាននិយាយដែរថា ឧក្រិដ្ឋជនសង្គ្រាមទាំងអស់ នឹងត្រូវប្រឈមមុខនឹងការកាត់ទោស និងការផ្ដន្ទាទោស នៅពេលអនាគត។