នាយករដ្ឋមន្ត្រីថៃថ្មី ដកគណបក្សជាប់ទំនាក់ទំនងជាមួយរបបយោធាពីរដ្ឋាភិបាល

2024/09/05 01:49:55 am        75

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានជ្រើសតាំងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះ ដោយបានដកគណបក្សដែលមានទំនាក់ទំនងជាមួយពួកយោធាដ៏មានឥទ្ធិពលពីរដ្ឋាភិបាល ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។

ព្រះមហាក្សត្រ Maha Vajiralongkorn បានរាជានុម័តជាផ្លូវការ ចំពោះក្រុមរដ្ឋមន្ត្រីថ្មីដែលត្រូវបានជ្រើសតាំងដោយនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra របស់គណបក្សភឿថៃ (Pheu Thai) ហើយលោកស្រីត្រូវបានគេរំពឹងថា នឹងបង្ហាញកម្មវិធីគោលនយោបាយរបស់លោកស្រីទៅកាន់សភា នាសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់លោកស្រី មិនមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែបានដកគណបក្សក្នុងរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច គឺគណបក្ស Palang Pracharath (PPRP) ដែលដឹកនាំដោយអតីតមេទ័ព និងជាអ្នកធ្វើរដ្ឋប្រហារ គឺលោក Prawit Wongsuwan។

គណបក្ស PPRP ត្រូវបានបង្កើតឡើងធ្វើជាមធ្យោបាយ ដើម្បីឲ្យមេដឹកនាំរបបយោធាបន្តរក្សាអំណាច ក្នុងទម្រង់ស៊ីវិល នៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ហើយបានដឹកនាំរដ្ឋាភិបាល រហូតដល់ការបោះឆ្នោត កាលពីឆ្នាំមុន ដែលនាំឲ្យគណបក្សភឿថៃឡើងកាន់អំណាច។

តែយ៉ាងណាក្ដី គណបក្សភឿថៃបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងការស្រងាកចិត្ត ក្នុងចំណោមអ្នកគាំទ្រមួយចំនួន នៅពេលដែលខ្លួនបានបញ្ចូលបន្ថែមគណបក្ស PPRP ទៅក្នុងរដ្ឋាភិបាលចម្រុះរបស់ខ្លួន កាលពីខែសីហាឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm