សមាជិកនាវិកម្នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ក្រោយនាវាសណ្ដោងលិច ក្នុងដែនទឹកសិង្ហបុរី ខណៈការស្វែងរកកំពុងបន្ត

2024/09/05 03:19:16 am        42


អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់ប្រទេសសិង្ហបុរី នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះ បាននិយាយថា ការស្វែងរកសមាជិកនាវិកដែលបាត់ខ្លួន កំពុងដំណើរការទៅ បន្ទាប់ពីនាវាសណ្ដោងបានលិចក្នុងដែនទឹករបស់សិង្ហបុរី។

អាជ្ញាធរបានប្រាប់ថា នាវាសណ្ដោងឈ្មោះ OSHIO បានលិចនៅតំបន់ Eastern Anchorage នៅវេលាម៉ោងប្រហែល ២ និង ១៥នាទីរសៀល (ម៉ោងនៅសិង្ហបុរី)។ សមាជិកនាវិក ២នាក់ ត្រូវបានគេរាយការណ៍ថា កំពុងជិះនៅលើនាវាសណ្ដោងនោះ នៅពេលកើតហេតុ ដែលបានកើតឡើងក្នុងព្រំដែនកំពង់ផែរបស់សិង្ហបុរី។

នគរបាលឆ្មាំសមុទ្រ (PCG) បានជួយសង្គ្រោះសមាជិកនាវិកម្នាក់វ័យ ៣៩ឆ្នាំ ហើយរូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្រោយមកស្លាប់នៅទីនោះ។ MPA បាននិយាយថា ខ្លួនកំពុងសម្របសម្រួលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជាមួយ PCG និងកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) សម្រាប់សមាជិកនាវិកផ្សេងទៀត។

អាជ្ញាធរបានប្រាប់ថា៖ «MPA បានចាប់ផ្ដើមសកម្មភាពរបស់អ្នកមុជទឹកជួយសង្គ្រោះ ដើម្បីបញ្ជាក់ពីទីតាំងនៃទូកដែលលិច សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ និងកំពុងចេញការផ្សព្វផ្សាយ អំពីការធ្វើនាវាចរណ៍ សម្រាប់នាវានានា ដើម្បីបន្តបោសសម្អាតតំបន់នោះ»។

យ៉ាងណាក្ដី អាជ្ញាធរបានបន្ថែមថា គ្មានការបង្កកខ្វក់ពីប្រេង ត្រូវបានរាយការណ៍នោះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm