បឹងកេត​ទទួល​បាន​ការ​កោត​សរសើរ ក្រោយ​សង​សឹក​វិសាខា​បាន​វិញ​

2021/09/20 12:27:05 pm        98

​បាល់ទាត់៖ ក្រុម​បឹងកេតបានធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ជាតិមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​កែប្រែ​ទម្រង់​លេង​ដ៏​ល្អដើម្បី​សងសឹក​ក្រុម​វិសាខា​វិញ ដោយ​លទ្ធផល ២-១ បន្ទាប់ពី​ក្រុម​នាគ​ខៀវបាន​រង​បរាជ័យ​ក្នុង​ដី​យ៉ាងធ្ងន់ធ្ងរ ៥-១ ក្នុងការ​ប្រកួត​បញ្ចប់​ជុំ​ទី​១ នៃ​លី​គ​កំពូល​កម្ពុជាកាលពីពេល​កន្លងទៅ។​

​ជំនួប​ជើង​ទី​២ នៅ​កីឡដ្ឋាន​ព្រី​នស៍​នេះ បឹងកេត​បានបង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ភ្ញាក់ផ្អើល ផ្ទុយ​ពី​ទម្រង់​លេង​លើ​ទឹកដី​របស់ខ្លួន ដោយ​ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ២​គ្រាប់​មុនដោយ​ខ្សែប្រយុទ្ធ​ជួរមុខ ចាន់ វឌ្ឍនាកា ម្នាក់ឯងនៅ​នាទី​២៥ និង​នាទី​៣០។ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​ដាក់​សម្ពាធ​គ្នា​កាន់តែខ្លាំង ពិសេស​ក្រុម​ម្ចាស់ផ្ទះដែល​បាន​ផ្លាស់ប្ដូរ​កម្លាំង​ថ្មី​របស់ខ្លួន ដូចជា​កីឡាករ​ប្រេ​ស៊ី​ល Cristian Alex, កីឡាករ​កូរ៉េខាងត្បូង Lee Jaegun និង​អតីត​ខ្សែការពារ​បឹងកេត ទេស សម្បត្តិ ជាដើម តែ​ពួកគេ​វាយបក​បានតែ ១​គ្រាប់​ប៉ុណ្ណោះ នៅ​នាទី​៥៨ ដោយ​កីឡាករ Cristian Alex ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត។​

​ទោះបី​មិនអាច​សងសឹក​បាន​ច្រើន​គ្រាប់ ដូច​វិសាខាឈ្នះ​លើ​ក្រុម​ខ្លួន តែ​ជ័យជម្នះ​របស់​ក្រុម​បឹងកេត​នេះបានទទួល​ការកោតសរសើរ​ ស្ទើរ​គ្រប់​មាត់​ពី​បណ្ដា​អ្នកគាំទ្រ និង​អ្នកជំនាញ​បាល់ទាត់ ពិសេស​ការកែប្រែ​នូវ​ទម្រង់​លេង​ដ៏​អាក្រក់​ពី​សំណាក់​គ្រូបង្វឹក​លោក គីម ភក្ដី ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​អាច​យកឈ្នះ និង​បញ្ចប់​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់​វិសាខា ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​ព្រី​នស៍។​ ​ជ័យជម្នះ​នេះដែរបានធ្វើ​ឲ្យ​បឹងកេតបន្ដ​ឈរ​លេខ​៥ តែមាន ២៧​ពិន្ទុចាញ់​ប្រៀប​បេក្ខភាព​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ដ៏​តែ ១​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm