តំណាងមេធាវី៖ សំអាងភស្តុតាងរឹងមាំជឿជាក់ថា​គ្មានការកាត់ទឹកដីអោយវៀតណាមនោះឡើយ

2024/09/05 05:55:51 pm        293

តំណាងមេធាវី ដែលជាអ្នកស្រាវជ្រាវ អ្នកចេះច្បាប់បានអះអាងថា​ កិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA គ្មានការកាត់ទឹកដីកម្ពុជាឲ្យវៀតណាមនោះឡើយ។ ​នេះ​គឺ​ជា​ការ​បញ្ជាក់​​ពី​តំណាង​មេធាវី​ដែលបានទទួលវិញ្ញាបនបត្រសិស្សមេធាវី ​និង​សិក្ខាកាម​មេធាវី​ក្រោម​អធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៥​ ខែកញ្ញា ​ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និង​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ។​

តំណាងមេធាវី បានអះអាងថា​ កិច្ចសហប្រតិបត្តិការក្របខណ្ឌបែបនេះ មិនមែនមានតែកម្ពុជា​ ឡាវ ​និងវៀតណាមនោះទេ​ គឺបណ្តាប្រទេសផ្សេងក្នុងតំបន់អាស៊ាន អាស៊ី​ និង​អឺរ៉ុបជាដើម ក៏​បង្កើត​កិច្ច​សហប្រតិបត្តិការក្នុងទម្រង់ជួយគ្នាទៅវិញទៅមក​ដើម្បី ជំរុញកិច្ចការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការបង្កើតបាននូវព្រំដែនសន្តិភាព សាមគ្គីភាព។

តំណាងមេធាវីបានបន្តទៀត​ថា​ តាមរយៈការស្រាវជ្រាវការសិក្សា​យ៉ាងលម្អិត​ និង​ក្នុង​នាម​ជា​អ្នក​ច្បាប់​ មុននឹងជឿជាក់លើអ្វីមួយ គឺអាស្រ័យលើភស្តុតាង ដូច្នេះ​កិច្ចសហប្រតិបត្តិការCLV មា​ន​ឯកសារ​យោង​​ជាច្រើនដែលរាជរដ្ឋាភិបាល​បានបង្ហាញជូនជាបន្តបន្ទាប់ ដោយគ្មានការលាក់បាំង ដែលនាំអោយពួកគាត់ហ៊ានអះអាងថា​ CLV-DTA គ្មានការកាត់ទឹកដី​ឲ្យ​ទៅ​ប្រទេស​វៀតណាម​នោះ​ឡើយ ​។ ផ្ទុយទៅវិញ CLV-DTA បាននឹងកំពុងចូលរួមចំណែកជួយលើកស្ទួយ​ជីវភាពរស់នៅ​របស់​ពលរដ្ឋតាមព្រំដែន និង​បានកសាងខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ។​

សូមបញ្ជាក់ថា​CLV បានប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​តិចតួច​ទៅ​ជាតំបន់​ដែល​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ល្អ ហើយលក្ខខណ្ឌជីវភាពរស់នៅបានប្រសើរឡើ​ង​គួរ​ឲ្យ​កត់​សម្គាល់ដោ​យ​ជាឧ​ទាហរណ៍​អំពី​ការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងមួយ​ឆ្នាំ​ចាប់​ពី​២៩៤​ដុល្លារ​អាមេរិក រហូតដល់ ១៣០០ដុល្លារអាមេរិកនៅពេលបច្ចុប្បន្ន៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        48
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm