មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅតែអនុវត្តវិធានត្រួតពិនិត្យលើអ្នកដំណើរចេញចូល ដើម្បីការពារសុវត្ថិភាព

2024/09/05 07:55:09 pm        184

ឧត្តរមានជ័យ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន លើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរឆ្លងដែន ចេញ-ចូល ជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរ ក៏ដូចជាពលករឆ្លងដែន ដែលចេញចូលតាមច្រកនេះ។

លោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី៥កញ្ញាឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសានា អគ្គនាយកនៃអគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ មន្រ្តី​ច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ បានអនុវត្តការងារស្នូល​ជាប់ជាប្រចាំ​របស់ខ្លួន​ក្នុងការត្រួតពិនិត្យ​លើអ្នកដំណើរឆ្លងដែនចេញចូលក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការប្រថាប់ត្រា ក៏ដូចជា​ការផ្តល់​ទិន្នការ​ បែបបទ​នានាផ្សេងៗ​ប្រកបដោយប្រសិទ្ធភាពផងដែរ។

លោក បានបន្តឲ្យដឹងថា បច្ចុប្បុន្ននេះ កំណើនអ្នកធ្វើដំណើរភ្ញៀវជាតិ-អន្តរជាតិ តាមច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ គឺមាន​សភាព​ធម្មតា​ក្នុង​ការចេញ​ចូល​ក្នុងប្រទេស មិនមានអ្វីគួរឲ្យមាន​ការ​បារម្ភ​នោះទេ។​ក្នុងនោះដែរ មន្រ្តីឈរជើងប្រចាំការ​នៅ​ច្រកទ្វារតែងតែ​ជួយ​សម្របសម្រួល​រាល់បញ្ហាឯកសារ​ផ្សេងៗ​ជូន​ដល់​អ្នកដំណើរទាំង​អស់ ដើម្បីផ្តល់ភាពងាយស្រួល​ ដល់បងប្អូន​ក្នុងការឆ្លងដែនចេញ-ចូល ​ប្រកប​ដោយ​ភាពរលូនផងដែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm