ប៉ាឡេស្ទីន អះអាងជាថ្មីនូវការបដិសេធចំពោះវត្តមានយោធាអ៊ីស្រាអែល នៅតាមព្រំដែនអេហ្ស៊ីប-ហ្កាហ្សា

2024/09/05 10:05:43 pm        158

ប្រធានាធិបតីប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ បានបញ្ជាក់ឡើងវិញនូវការបដិសេធរបស់ខ្លួនចំពោះវត្តមានយោធាអ៊ីស្រាអែល នៅតាមច្រករបៀងហ្វីឡាដែលហ្វៀ (Philadelphia) ឬនៅច្រកឆ្លងកាត់រ៉ាហ្វា (Rafah) នៅតាមព្រំដែនអេហ្ស៊ីប-ហ្កាហ្សា។

ទីភ្នាក់ងាររាយការណ៍ WAFA បានរវាយការណ៍ថា ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានអាជ្ញាធរ ប៉ាឡេ ស្ទីន បានរិះគន់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អំពីការរត់ពន្ធអាវុធពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់គាត់ថា បានប្រើការអះអាងដើម្បីរំខានដល់សាធារណជន ចៀសវាងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសកម្មភាពយោធាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានសម្តែងការពេញចិត្តចំពោះគោលជំហររបស់អេហ្ស៊ីបប្រឆាំងនឹងការជម្លៀសប្រជាជនប៉ាឡេស្ទីន និងបានអះអាងជាថ្មីពីការជំទាស់របស់ខ្លួនចំពោះវត្តមានរបស់អ៊ីស្រាអែលនៅតាមច្រករបៀងហ្វីឡាដែលហ្វៀ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីច្រករបៀង ហ្វីឡាដែលហ្វៀ ឡើយ។ លោកបានបញ្ជាក់ថា៖«យើងត្រូវមានច្រករបៀបនេះ នៅក្រោមការគ្រប់គ្រងរបស់យើង» ដោយសង្កត់ធ្ងន់ថា វត្តមានរបស់អ៊ីស្រាអែលនៅទីនោះ មានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរត់ពន្ធអាវុធនាពេលអនាគតពីអេហ្ស៊ីប ទៅកាន់តំបន់ហ្កាហ្សា។

ក្រសួងការបរទេសអេហ្ស៊ីប បានច្រានចោលការអះអាងរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ភាគីអ៊ីស្រាអែលថា បានប្រើប្រាស់ការអះអាងនេះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយ «ឈ្លានពាន និងបង្កហេតុ»របស់ខ្លួន។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        15
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm