នាយករដ្ឋមន្ត្រី៖ ម៉ាឡេស៊ីនឹងមិនបញ្ឈប់ការរុករក នៅសមុទ្រចិនខាងត្បូង ទោះមានការតវ៉ាពីចិនក៏ដោយ

2024/09/05 10:37:15 pm        39


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) នេះ បាននិយាយថា ប្រទេសរបស់លោក នឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័នរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានការអះអាងពីទីក្រុងប៉េកាំងថា ម៉ាឡេស៊ីកំពុងរំលោភលើដែនទឹករបស់ខ្លួនក៏ដោយ។

ដោយថ្លែងពីប្រទេសរុស្ស៊ី ជាកន្លែងដែលលោកកំពុងធ្វើដំណើរជាផ្លូវការនោះ លោក Anwar បានប្រាប់ថា សកម្មភាពរុករករបស់ម៉ាឡេស៊ី ស្ថិតនៅក្នុងដែនដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិភាពចំពោះប្រទេសចិន ដែលប្រទេសនេះមានទំនាក់ទំនងមិត្តភាពជាមួយនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុង Vladivostok លោក Anwar បាននិយាយថា៖ «ជាការពិតណាស់ យើងនឹងត្រូវប្រតិបត្តិការ នៅក្នុងដែនទឹក និងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់យើង ក្នុងនោះរួមទាំងការខួងយកប្រេង នៅក្នុងដែនដីរបស់យើងផងដែរ។ យើងមិនដែលបានបដិសេធលទ្ធភាពនៃការពិភាក្សា (ជាមួយប្រទេសចិន) នោះទេ។ ប៉ុន្តែវាមិនមែនមានន័យថា យើងត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងតំបន់របស់យើងនោះទេ»។

ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) បាននិយាយថា ខ្លួននឹងស៊ើបអង្កេតការបែកធ្លាយលិខិតការទូតសម្ងាត់ពីក្រសួងការបរទេសចិន។ ក្នុងលិខិតនោះដែលផ្សាយដោយសារព័ត៌មានហ្វីលីពីន ទីក្រុងប៉េកាំងបានអះអាងថា ការរុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ី នៅសមុទ្រចិនខាងត្បូង បានរំលោភលើដែនដីរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសចិនទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងនៃតំបន់របស់សមុទ្រចិនខាងត្បូងទាំងមូល ក្នុងនោះរួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ ២០០ម៉ាយល៍ណត់នៃប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ដែលបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរុករកថាមពលដោយប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំងនោះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm