យុវជនបន្តចុះឈ្មោះទៅទស្សនកិច្ចតំបន់ព្រំដែនដើម្បីសិក្សាស្វែងយល់ពីភាពជាក់ស្ដែងនៅទីនោះ

2024/09/05 10:38:27 pm        235

ចំនួនយុវជនជាច្រើនបានបន្តចុះឈ្មោះដើម្បីទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង។ ការចុះឈ្មោះរបស់ក្រុមយុវជន ពិសេស​សិស្ស​និស្សិត​នេះ គឺធ្វើឡើងក្នុងគោលដៅរួម គឺទៅសិក្សា ទៅមើលពីភាព​ជាក់​ស្ដែង​ដែល​កំពុ​ង​កើតមានឡើងនៅតំបន់ទាំងនោះ។

ត្រឹមរយៈពេលប៉ុន្មានថ្ងៃ នៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជា​ពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​កំពុង​ផុស​ផុលចុះឈ្មោះជាបន្តបន្ទាប់។ សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើន ពីក្រុមយុវជន ពិសេសសិស្សនិស្សិតផងដែរ។ ជាក់ស្ដែង ក្រុមនិស្សិត​សិក្សា​នៅ​សាកលវិ​ទ្យា​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបបួលគ្នាចុះឈ្មោះទៅ​ទស្សន​កិច្ច​នៅតំ​បន់​ព្រំដែនភូមិភាគឦសាន។

ក្រុមនិស្សិតលើកឡើងថា ពួកគេចង់ទៅទស្សនកិច្ចនេះ ដើម្បីសិក្សា និងពិនិត្យមើល​ពី​ភាព​ជាក់​ស្ដែង ពីការរីកចម្រើនពីហេដ្ឋារចនាសម្ព័ន្ធ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស​គឺ​បង្គោល​ព្រំដែន​។ ទន្ទឹមការត្រៀមទៅទស្សនកិច្ចនេះពួកគេក៏សំណូមពរទៅយុវជនដទៃ ដែលនៅ​តែ​មាន​មន្ទិល​សង្ស័យ​នានាសូមចុះឈ្មោះដើម្បីទៅពិនិត្យមើលផ្ទាល់ដោយខ្លួនឯ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជាក្រសួងសាម៉ី ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សន​កិច្ច​នេះ បានលើកឡើងកាលពីថ្ងៃទី៣ ខែកញ្ញាថា ចំនួនអ្នកចុះឈ្មោះរួចរាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែកញ្ញា ចុងសប្ដាហ៍​នេះ​។

កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើងនៅ​រៀង​រាល់​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍​ចាប់​ពី​ថ្ងៃ​ទី​៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយ​លើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការ​ស្នាក់​នៅ​ដោយ​មិន​គិតថ្លៃ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        153
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm