មន្ត្រីសុខាភិបាលរាជធានី ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន

2024/09/05 10:46:54 pm        184

ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិក នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចូលរួម និង​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន តំបន់​ត្រីកោណអភិវឌ្ឍន៍ CLV-DTA។

លោកវេជ្ជបណ្ឌិត តាំង ប៉េងបោះ ប្រធានផ្នែកសង្គ្រោះបន្ទាន់ លោកវេជ្ជបណ្ឌិត អាង វ៉ាន់រិទ្ធ ផ្នែក​ពិគ្រោះជំងឺក្រៅ លោកស្រីវេជ្ជបណ្ឌិត ឈុន ចរិយា ផ្នែកជំងឺផ្លូវចិត្ត និងលោកវេជ្ជបណ្ឌិត គឹម ភ័ក្រ និង​លោកវេជ្ជបណ្ឌិត សឿង លីដា ផ្នែកព្យាបាលដោយចលនា និងសើស្បែក បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រួមគ្នាថា ចំពោះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន គឺជារឿង​ល្អ​ជា​ទី​បំផុត ព្រោះបានរួមចំណែកជួយគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សូមគាំទ្រនូ​វ​គំនិត​ផ្តួច​ផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណតិ្តទី៧នេះ ដើម្បីជៀសវាង​ក្រុម​មួយ​ក្តាប់​តូច​តែង​តែព្យាយាមវាយប្រហារមិនត្រឹមត្រូវមកលើរាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត នេត សុវីរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំង​ពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សំដៅអភិវឌ្ឍន៍ខេត្តទាំង៤ របស់កម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងការអភិវឌ្ឍន៍៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        114
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm