មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ស្នើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ​ជួយ​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​ឱ្យ​ទទួល​បាន​ជោគជ័យ​

2021/04/27 09:59:58 am        30

បាត់ដំបង៖ ឋិត​ក្នុង​ដំណាក់កាល​បើក​សាលារៀន​ឡើងវិញ ហើយ​គ្រោង​រៀបចំ​ឱ្យ​បេក្ខជន​បាន​ប្រឡង​មធ្យម សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ខែធ្នូ ឆ្នាំ​២០២០ មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បានស្នើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង គ្រប់លំដាប់​ថ្នាក់ ឱ្យ​ចូលរួម​រៀបចំ​ការប្រឡង​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​ដូច​រាល់​ឆ្នាំ​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​កំណែទម្រង់​សាកលវិទ្យាល័យ​បាត់ដំបង នៅ​ថ្ងៃទី​២៥ ខែកញ្ញា នេះ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើ​ថា ការប្រឡង​បាក់​ឌុប នឹង ចាប់ផ្ដើម​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។ ឯកឧត្ដម បាន​ស្នើ​ឱ្យ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ខេត្ត ជាពិសេស កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន​ធ្វើការ​ងារ​ជាមួយ​ក្រសួង​អប់រំ ជួយ​សម្រប​សម្រួលការ​ដឹកជញ្ជូន​វិញ្ញាសា ពី​ភ្នំពេញ​ទៅ​សាលាខេត្ត និង​ដឹក​បន្ត​ទៅតាម​មណ្ឌល​។​

​ឯកឧត្ដម​បន្តថា ដោយ​ការ​ប្រឡង​នេះ ក្នុង​មួយ​ថ្នាក់​មិន​ឲ្យ​មាន​បេក្ខជន​លើស ២០​នាក់ ដូច្នេះហើយ​សូម​ឲ្យ​គណៈ​គ្រប់គ្រង​មណ្ឌល នៃ​ការប្រឡង​បាក់​ឌុប​នីមួយៗ ត្រូវមាន​ការយកចិត្ត​ទុកដាក់ ហើយ​កិច្ចការងារ​នេះ ក្រសួង​អប់រំ នឹងមាន​កិច្ចប្រជុំ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការជួយ​សម្របសម្រួល​របស់​កងកម្លាំង ហើយក៏​ស្នើ​ទៅ​អាជ្ញាធរខេត្ត ជួយ​ចូលរួម​សហការ​ផងដែរ ។​

​ឯកឧត្តម បាន​ជំរុញ​ឱ្យ​បេក្ខជន ដែល​នឹងចូលរួម​ប្រឡង​បាក់​ឌុប នាពេលខាងមុខ ខិតខំ​រៀនសូត្រ បំប៉ន​សមត្ថភាព​ចំណេះដឹង ក្នុងការ​ប្រឡង​ឱ្យបាន​ជាប់​គ្រប់គ្នា បើទោះបី​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វីដ​១៩​ដែរ នោះ​។​

​ពាក់ព័ន្ធ​នឹង​ការ​កំណែទម្រង់ នៅ​សាកលវិទ្យាល័យ​បាត់ដំបង​វិញ ដែលជា​សាលា​របស់​រដ្ឋ ឯក ឧ​ត្ត​ម ស សុខា បាន​ជំរុញ​ដល់​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​កម្មវិធីសិក្សា ឬ​ការ រៀបចំ​របស់​សាលា ប្រកបដោយ​ស្តង់ដារ ដែល​មាន​ការទទួលស្គាល់​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បីឱ្យ​សាលា​ឋិត​នៅ​ជា​យូរអង្វែង​។​

​ឯកឧត្តម សេង ផល្លី អនុប្រធាន​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង បាន​លើកឡើងថា ដើម្បី​ឱ្យ​សាកលវិទ្យាល័យ​នីមួយៗ អាច​ដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព ទាមទារ​អនុ វត្ត​ឱ្យ​បាន​នូវ​ចំណុច​មួយចំនួន ក្នុង​នោះ គណៈ​គ្រប់គ្រង ត្រូវមាន​សាមគ្គីភាព​គ្នា ត្រូវមាន​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ល្អជា​មួយ​ដៃគូ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ កម្មវិធីសិក្សា​ច្បាស់លាស់ ការរៀបចំ​កិច្ចប្រជុំ ឱ្យ​ទៀងទាត់ រួមទាំង​លើកយក​ចំណុច​ល្អៗ​របស់​មន្ត្រីក្រោមឱវាទ មក​បំពេញ​បន្ថែម​ក្នុង​ចំណុច​ខ្វះខាត​៕ ​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm