លោកគ្រូ-អ្នកគ្រូសាលាបឋមអនុវត្ត បង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈអាចរកកម្រៃបាន

2024/09/06 12:33:54 am        611

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីមានការយកចិត្តទុក្ខដាក់ពីនាយិកា និងលោកគ្រូ អ្នកគ្រូ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗអាចរកកម្រៃបាន ដែលទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ។

សិស្សានុសិស្សនៅសាលាបឋមអនុវត្ត បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់​បាន​ចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិកាបានផង ដោយមួយចំណែក​ទុកទិញ​របស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់​យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់​បន្ថយ​ក្នុងការចំណាយ និងបន្លែគ្មានជាតិគីមី។ ដោយពួកគាត់បានសម្ដែងនូវមតិស្រដៀងៗគ្នា។

អាណាព្យាបាលសិស្ស បានលើកឡើងថា សាលាបានរៀបចំឱ្យមានបំណិនជីវិត គឺមាន​សារៈសំខាន់ណាស់​សម្រាប់​សិស្សានុសិស្ស​ ដោយឱ្យពួកគាត់យល់ដឹងនៅតម្លៃ និងពេលវេលា របស់ពួកគាត់ ហើយជាពិសេសគឺការដាំបន្លែគ្មានជាតិគីមី ក៏ជាសារៈសំខាន់សម្រាប់គ្រួសារ និងមនុស្សទូទាំងប្រទេសយើងទាំងមូល។

លោកស្រី រស់ ស៊ីថា នាយិកាសាលាបឋមសិក្សាអនុវត្តន៍ បានឱ្យដឹងថា សាលាបានបង្កើត​ឱ្យ​មានបំណិនជីវិត ​គឺគោលបំណងសម្រាប់​សិស្សានុសិស្ស ឱ្យចេះដាំដុះបន្លែធម្មជាតិ ​គ្មានជាតិគីមី និង​របស់កែច្នៃសម្ភារៈផ្សេងៗ ដែលអាចរកកម្រៃបាន គោលបំណងសំខាន់​នោះ​ មិនត្រឹមតែឱ្យគាត់ចេះដាំបន្លែនោះទេ គឺបាន​បង្ហាត់បង្រៀន​ឱ្យគាត់​ចេះលក់ដូរ និង​ក្រោយពី​សម្រាកពីការសិក្សា អាចឆ្លៀត​ដាំបន្លែនៅផ្ទះ​បានថែមទៀតផង។ ដោយថវិកា​ដែលទទួល​បានពី​ការលក់ដូរ ប្រគល់​ជូន​ពួកគាត់​សម្រាប់ទិញ​សម្ភារៈសិក្សា និងជួយ​ដល់សិស្សក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តនេះផងដែរ ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        122
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm