នគរបាលអាល្លឺម៉ង់ បានបាញ់ប្រហារបុរសម្នាក់ អំឡុងការផ្ទុះអាវុធដាក់គ្នានៅជិតស្ថានកុងស៊ុលអ៊ីស្រាអែល និងមជ្ឈមណ្ឌលឯកសារណាស៊ី ក្នុងទីក្រុង Munich នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Andreas Franken គឺជាអ្នកនាំពាក្យនគរបាល និយាយថា នៅវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក នគរបាលបានប្រុងជើងការជាមួយមនុស្សម្នាក់ដែលកាន់កាំភ្លើងខ្លីកាណុងវែងនៅទីលានចតុរង្គ Karolinenplatz របស់ទីក្រុង Munich ជាហេតុនាំឲ្យមានការផ្ទុះអាវុធដាក់គ្នារវាងនគរបាល និងជនសង្ស័យ ។
លោក Joachim Herrmann គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃតំបន់ Bavariaបាននិយាយថា ជនសង្ស័យ បានស្លាប់អំឡុងការផ្ទុះអាវុធនេះ ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅថ្ងៃខួបនៃការវាយប្រហារកាលពីឆ្នាំ ១៩៧២នៅព្រឹត្តការណ៍កីឡាអូឡាំពិកក្រុង Munich ដែលក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន ធ្វើឃាតអត្តពលិកអ៊ីស្រាអែល ១១នាក់ ។
ក្រសួងការបរទេសអ៊ីស្រាអែល និយាយថា ស្ថានកុងស៊ុលបានបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការរំឭកដល់ការសម្លាប់រង្គាលនៅព្រឹត្តការណ៍កីឡាអូឡាំពិកក្រុង Munich ហើយគ្មាននរណាម្នាក់ក្នុងចំណោមបុគ្គលិកស្ថានកុងស៊ុល បានរងរបួសនោះទេ នៅក្នុងឧបទ្ទេវហេតុមួយនេះ ៕


