ប្រធានាធិបតីបារាំង បានតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្ត្រីថ្មី

2024/09/06 03:50:47 pm        120

បន្ទាប់ពីភាពចលាចលនយោបាយរយៈពេលពីរខែក្រោយការបោះឆ្នោតមុនអាណត្តិ ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) បានតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក មីស្ហែល បានីយ៉េ (Michel Barnier) ដែលបានសន្យាថានឹងបង្កើនកិច្ចសហការលើវិសាលគមនយោបាយ ប៉ុន្តែបានផ្តល់តម្រុយតិចតួចប៉ុណ្ណោះលើផែនការរបស់ខ្លួន។

អតីតប្រធានអ្នកចរចា ប្រេហ្ស៊ីត (Brexit - ការចាកចេញពីសហភាពអឺរ៉ុប) របស់សហភាពអឺរ៉ុប ដែលជាអ្នកអភិរក្សនិយមមិនសូវល្បីឈ្មោះនៅបារាំងបើទោះបីជាមានតួនាទីជារដ្ឋមន្ត្រីក៏ដោយរូបនេះ ប្រឈមមុខនឹងបញ្ហាដ៏លំបាកនៃការដឹកនាំច្បាប់តឹងតែងដូចជាថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរនៃការដួលរលំ។

ជោគវាសនារបស់លោក Barnier និងលោក Macron ស្ថិតនៅជាមួយនឹងបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលបានផ្តល់ការគាំទ្របណ្តោះអាសន្នដល់ការតែងតាំងរបស់លោក Barnier ប៉ុន្តែបក្សនេះបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនអាចដកការគាំទ្រនៅពេលណាមួយ ប្រសិនបើការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាអន្តោប្រវេសន៍ សន្តិសុខ និងថវិកាជាតិមិនត្រូវបានបំពេញ។

ក្នុងវ័យ ៧៣ឆ្នាំ លោក Barnier គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់បារាំង ដោយបានចូលកាន់តំណែងបន្តពីលោក ហ្កាប្រ៊ីយែល អាតាល់ (Gabriel Attal) ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ។ លោក Barnier បាននិយាយថា លោកនឹងទទួលស្តាប់ក្រុមនយោបាយទាំងអស់លើបញ្ហារួមដូចជាការថែទាំសុខភាព សន្តិសុខ និងការងារ ក៏ដូចជាការកាត់បន្ថយបំណុលលើសកម្រិតរបស់ប្រទេសជាអាទិភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm