សាលារៀនមួយចំនួនកំពុងផ្តោតលើការបង្រៀនកុមារឱ្យចេះពីការប្រតិបត្តិសាសនា

2024/09/06 06:39:51 pm        294

សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ បច្ចុប្បន្នកំពុង​ផ្តោតលើ​ការ​បង្រៀន​កុមារ​ឱ្យ​ចេះ​ពី​ការ​ប្រតិបត្តិ​សាសនា។ ជាក់ស្ដែងសាលារៀនរៀនខ្លះ បានបង្រៀនកុមារឱ្យចេះ ពីពិធីរាប់បាត្រ វេរ​ចង្ហាន់​ជូនព្រះសង្ឃ ស្របពេលដែលពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌ ខិតចូលមកដល់នាពេលខាងមុខ។

សាលា​រៀនមួយចំនួន ពិសេសសាលាកម្រិតបឋមសិក្សា បានផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​បណ្ដុះបណ្ដាលចំណេះដឹង និងបំណិនពីការរស់នៅ ក៏ដូចជាការប្រតិបត្តិសាសនា ដើម្បីឱ្យកុមារ​ស្វែង​យល់​តាំងពីវ័យក្មេង។

សម្រាប់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដីហ៊ុន នាងព្រែកកំពឹស បានតម្រូវឱ្យមានការបង្រៀនគ្រប់ថ្នាក់រៀន ពីការប្រតិបត្តិសាសនា។ ជាក់ស្ដែង នៅថ្ងៃនេះ លោក ផុន ណាត ជានាយកសាលា បាននិមន្តព្រះសង្ឃដើម្បីរៀបចំពិធីរាប់បាត្រ វេរចង្ហាន់ ដែលជាឱកាសសម្រាប់កុមារអាចចូលរួមប្រតិបត្តិដោយផ្ទាល់។

លោកនាយកសាលា លើកឡើងថាវាជាភាពចបាច់ ដែលត្រូវបង្រៀនកុមារពីការធ្វើបុណ្យ បង្រៀនឱ្យចេះប្រតិបត្តិសាសនាតាំងពីវ័យកុមារបែបនេះ។

សម្រាប់កុមារ ក៏បានបង្ហាញជាការពេញចិត្តផងដែរ។ ពួកគេលើកឡើងថា នឹងយកអ្វីដែលពួកគេបានសិក្សា ទៅអនុវត្តផ្ទាល់នៅវត្តអារាម ពិសេសសម្រាប់ឱកាស កាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។

យោងតាមប្រតិទិន ពិធីបុណ្យកាន់បិណ្ឌ នឹងប្រព្រឹត្តិទៅចាប់ផ្ដើមពីថ្ងៃ ទី១៨ ខែកញ្ញានេះ។ ពិធីបុណ្យនេះគឺជាទំនៀមទំលាប់ ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ្ធនឹងអញ្ជើញនាំយកចង្ហាន់ទៅតាមវត្តអារាម ដើម្បីវេរប្រគេនជូនព្រះសង្ឃ ឧទ្ទិសជូនជីដូនជីតា សាច់ញ្ញាតិ ដែលបានចែកឋានទៅ។ ការរាប់បាត្រ ក៏ជាសកម្មភាពសំខាន់ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ៕ អត្ថបទ គឹមហុក 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        214
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm