មន្ត្រីជាន់ខ្ពស់ធម្មការ៖ គ្រប់សាសនាគឺសុទ្ធតែជាប្រភព នៃគុណតម្លៃ សម្រាប់អប់រំសង្គមមនុស្សឱ្យបានល្អ

2024/09/06 06:52:24 pm        144

ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនាអះអាងថា គ្រប់សាសនា គឺសុទ្ធតែជាប្រភព​នៃគុណតម្លៃ​សម្រាប់​អប់រំ​សង្គម​មនុស្ស​ឲ្យ​បាន​ល្អ។

ការថ្លែងរបស់ឯកឧត្តម ឈួរ សុបញ្ញា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនា អន្តរ​ជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង, ពិធី​នេះ​មានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរតាមបណ្តាខេត្ត ដែលបានប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងរបស់ឯកឧត្តម ចាយ បូរិន ដើម្បីលើក​កម្ពស់​ប្រសិទ្ធ​ភាព ប្រសិទ្ធផល នៃការអនុវត្តគម្រោង ធានាសម្រេចឱ្យបានតាមគោលបំណងខាងលើ ស្រប​តាម​បេសកកម្មរបស់ក្រសួងធម្មការនិងសាសនា និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម៖

១) ក្រុមបច្ចេកទេសគម្រោងត្រូវក្តាប់ឱ្យជាប់បេសកកម្មរបស់ក្រសួងធម្មការ និងសាសនា ជាពិសេស សុខដុមនីយកម្មសាសនា ដែលជាកត្តាពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅ​នឹង​វត្ថុ​បំណង​របស់​គម្រោង​។

២) ក្រុមបច្ចេកទេសគម្រោង ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីគោលបំណង នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង គោលបំណងជាក់លាក់ នៃគម្រោងដែលកំពុងអនុវត្តនេះ និង​ការ​រំពឹង​ចង់បានរបស់ម្ចាស់ជំនួយ។

៣) ក្នុងការអនុវត្តគម្រោង ក្រុមបច្ចេកទេសគម្រោង ត្រូវផ្ដោតជាសំខាន់លើប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃគម្រោង ដើម្បីធានាសម្រេចបានលទ្ធផលតាមការរំពឹងទុក។

៤)សូមស្ថាប័ន និងអ្នកពាក់ព័ន្ធ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងសិក្ខាសាលាទាំងអស់ ត្រូវ​បំពេញតួនាទីឱ្យបានល្អបំផុត ក្នុងដំណើរការអនុវត្តគម្រោង ត្រូវយកអស់បញ្ញាស្មារតី ដើម្បី​រួម​ចំណែក​ដល់​ភាពជោគជ័យនៃគម្រោងក៏ដូចជាចូលរួមចំណែកលើក​កម្ពស់​សុខ​ដុម​នីយកម្ម​សាសនា និងថែរក្សាសន្តិភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ឡាន​ឆាង ទាំងអស់។

នាឱកាសនេះ ឯកឧត្តម ឃី រតនៈ បានលើកថាដើម្បីឆ្លើយតបទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ "លើកកម្ពស់​សាសនា​របស់​រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុនីយកម្មសាសនា" សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤-២០២៨ ផ្អែក​លើកផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួងរួមមមាន៖ ១.ការលើក​កម្ព​​ស់​សាសនា​របស់​រដ្ឋ, ២.ការលើកម្ពស់សីលធម៌សង្គម, ៣.រក្សាសុខដុមនីយកម្មសាសនា, ៤.ការពង្រឹង​គុណភាព​វិស័យ​អប់រំ​ពុទ្ធិកសិក្សាគ្រប់កំរិត និង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។ ឯកឧត្តម ឃី រតនៈ បានជម្រាបជូនអំពីប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីអំពីគម្រោង "កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ-ឡានឆាង"គោលបំណងចែករំលែកបទពិសោធន៍ស្តីពីវប្បធម៌អន្តរជំនឿ និងការគ្រប់គ្រង ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ លើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ ទិវា​អន្តរជាតិ​នៃសប្តាហ៍សុខដុមរមនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនា អន្តរជាតិ​នៅប្រទេសទន្លេមេគង្គ-ឡានឆាង និងពង្រឹងភាពសុខដុមរមនាអន្តរជំនឿ និងកិច្ច​សហ​ប្រ​តិបត្តិការនៃប្រទេសទន្លេមេគង្គ-ឡានឆាង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm