កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ថ្ងៃនេះ តំណាងកម្មករនិយោជិតស្នើ តួលេខ ១០ដុល្លារ ឯតំណាងភាគីនិយោជកស្នើតួលេខ ២ដុល្លារ

2024/09/06 09:29:25 pm        960

ឆ្លងកាត់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលជិត ៣ម៉ោង នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ជាលទ្ធផលបានបង្ហាញឲ្យដឹងថា ភាគីនិយោជក បានយល់ព្រមដំឡើងបន្ថែមពីចំនួន ១ដុល្លារ ទៅចំនួន២ដុល្លារ ខណៈភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួលេខវិញ ពីចំនួន ១៤ដុល្លារ មកចំនួន ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ទាក់ទងកិច្ចចរចាប្រាក់ឈ្នួលនេះ ភាគីរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលឲ្យភាគីទាំងពីរកាន់តែយល់គ្នា និងខិតជិតរកគ្នា ពីព្រោះដូចបណ្តាប្រទេសដទៃទៀតដែរ អ្នកដែលដើរតួឯកក្នុងរឿងមិនមែនមានតែភាគីនិយោជក និងភាគីកម្មករនិយោជិត ហើយរដ្ឋាភិបាលនឹងខិតខំធ្វើម៉េចឲ្យមានប្រព័ន្ធ ឲ្យមានយន្តការ ហើយផ្តល់ហេតុផលស្ថិតិធ្វើម៉េចឲ្យបានសមរម្យ ដើម្បីឲ្យភាគីនីមួយៗអាចយោង និងពិភាក្សាគ្នាបាន។

ពាក់ព័ន្ធទៅនឹងតួលេខរបស់ភាគីរដ្ឋាភិបាលវិញ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាទូទៅរដ្ឋាភិបាលព្យាយាមសម្របសម្រួលឲ្យអស់លទ្ធភាពសិន មុននឹងសម្រេចដាក់ចេញនូវតួលេខណាមួយឲ្យប្រហាក់ប្រហែល រវាងភាគីទាំងពីរ ដើម្បីឯកភាពគ្នាជាលក្ខណៈកុងស្យុងស៊ីសក៏ល្អ ហើយបើមិនឯកភាពគ្នាទេ នោះនឹងឈានទៅដល់ការបោះឆ្នោតសម្រេចផ្លូវការ។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឲ្យដឹងថា មូលហេតុដែលក្រុមសហជីពបានឯកភាពគ្នាក្នុងការបន្ថយតួលេខស្នើសុំដំឡើងប្រាក់ឈ្នួលពីចំនួន ១៤ដុល្លារ មកត្រឹម ១០ដុល្លារវិញនេះ ដោយសារតែបានគិតនូវអ្វីដែលជាចម្បងបំផុតទាក់ទងតួលេខ។ ដូច្នេះការពិភាក្សា ការជជែកគ្នាដើម្បីរកតួលេខណាមួយឲ្យឈានមកដល់គោលដៅដែលយើងចង់បាន ជាធម្មតាគឺត្រូវចាប់ផ្តើមពីតួលេខច្រើនសិន ដើម្បីដាក់ស្នើរក្នុងអង្គប្រជុំ ទើបបន្តការចរចារគ្នាថែមទៀតនាពេលប្រជុំបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា ការដំឡើង ហើយនិងទម្លាក់គឺអាចទទួលយកបានទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារ កម្មករនិយោជិត នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន , ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ។ ដូចនេះជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm