រដ្ឋបាលជលផលខេត្តកណ្តាលឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយបង្កងខុសច្បាប់ និងមិនមានការបញ្ជាក់គុណភាពជិតមួយតោន

2024/09/06 09:40:58 pm        862

មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បាន​ឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយនឹងបង្កងខុសច្បាប់ (ពុំមានលិខិត​បញ្ជាក់​អំពី​គុណ​ភាព​នាំចូល​ និងនាំចូល​ផលិតផល​ជលផល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ផ្នែក​រោគ​សាស្រ្ត​ជល​ផល ជិតមួយតោន ដែលដឹកមកពីក្រៅប្រទេសយកមកលក់នៅស្រុកខ្មែរ។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពី មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីយប់​រំលង​អាទ្រាធនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ជាមួយនិង​មន្រ្តី​កង​រាជ​អាវុធបានធ្វើការចុះឃាត់ រថយន្តមួយគ្រឿង មានស្លាកលេខភ្នំពេញ 3G-5776 ជាមួយ​នឹង​បង្កង​ខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្ត​កណ្តាល ដោយសារម្ចាស់រថយន្តនេះមិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច បើទោះ​បី​មន្រ្តី​ជំនាញ​ធ្វើ​ការ​ណែនាំ និងព្រមានមួយដងជាពីរដងមកហើយនោះ។

លោក ហេង សុភារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះ​ពុំ​មាន​លិខិត​ស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន(ដឹកអនាធិបតេយ្យ) ហើយសម្ថកិច្ច ក៏ធ្លាប់បាន​ចុះ​ណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ ថែមទាំង​ប្រើ​សម្តី​មិន​គប្បី​ប្រមាថ​ដល់​ដែន​សមត្ថកិច្ច​ផង​ដែរដូច្នេះ ឯកឧត្តមអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួម​ទាំង​វត្ថុ​តាងតែម្តងដើម្បីកសាងនីតិវិធីទៅតាមច្បាប់ជាធរមាន។ យ៉ាងណាក៏ដោយលោក ហេង សុភារិទ្ធក៏បាន បញ្ជាក់ផងដែរថា បង្កង​ដែល​បាន​រឹប​អូស​បាន​ជិត​មួយ​តោន​នេះ​ត្រូវ​បាន​ងាប់​ស្អុយ​រលួយ​អស់ ហើយគណៈកម្មាការសម្រេចកប់ចោលនារសៀលនេះផងដែរ បន្ទាប់ពីមានកា​រ​សម្រេច​របស់​អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើននោះ។

ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ បានអះអាងផងដែរថា ក្រោយមានការណែនាំពីរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងគោលបំណងរក្សាសុខភាព និង​សុវត្ថិភាពចំណីអាហារដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលក៏ដូចជាបងប្អូននៅទូទាំងប្រទេសនោះ នឹងខិតខំចាត់វិធានការឲ្យដូចជាភ្លៀងរលឹមចំពោះបទល្មើសជល់ផល ទាំងនេសាទខុសច្បាប់ និង​ការដឹកជញ្ជូនមិនមានភាពប្រក្រតី មិនមានគុណភាពត្រឹមត្រូវ និងច្បាស់លាស់ជាដើមនោះ។

​សូម​បញ្ជាក់ថា​ បើយោងតាមច្បាប់ស្ដីពីជលផលមាត្រា៩៣​ ចំណុច៦​ បានបញ្ជាក់ថា​ កានាំ​ចេញ​នាំចូល​​ផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល គឺជាកាខុសនឹងច្បាប់ស្ដីពីជលផល៕ អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm