មេដឹកនាំកោះតៃវ៉ាន់ លើកទឹកចិត្តក្រុមនាវិកនៃនាវាចម្បាំង ខណៈភាពតានតឹងកាន់តែកើនឡើង

2024/09/06 09:54:56 pm        906

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានលើកទឹកចិត្តដល់ក្រុមនាវិកនៅលើនាវាចម្បាំងដែលត្រៀមប្រយុទ្ធនៅឯមូលដ្ឋានសំខាន់មួយក្នុងច្រកសមុទ្រតៃវ៉ាន់ នៅសុក្រ (០៦ កញ្ញា) នេះដោយនិយាយថា កោះតៃវ៉ាន់ទាំងមូលជាខ្នងបង្អែករបស់ពួកគេ ដោយថ្លែងអំណរគុណដល់អ្នកទាំងនោះសម្រាប់ការការពារសន្តិសុខតៃវ៉ាន់ នៅពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងប៉េកាំង។

ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ បានរិះគន់លោក Lai ថាជា «ជនផ្ដាច់ខ្លួន» និងបានរៀបចំហ្គេមសង្គ្រាម (សមយុទ្ធទ្រង់ទ្រាយធំ) ជុំវិញកោះនេះក្នុងខែឧសភា ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់លោក។

ថ្លែងទៅកាន់នាវិកនៅលើនាវាចម្បាំង ឆឹងហូ (Cheng Ho) នៅមូលដ្ឋាន ម៉ាកុង (Magong) នៅលើកោះ ផឹងហ៊ូ (Penghu) ក្នុងច្រកសមុទ្រតៃវ៉ាន់ លោក Lai បាននិយាយថា «កងទ័ពជើងទឹកបានបង្កើតសមិទ្ធផលដ៏អស្ចារ្យដែលរួបរួមគ្នាការពារសន្តិសុខ»។ នាវា ឆឹងហូ ដែលដាក់ឈ្មោះតាមឧត្តមនាវីនិងអ្នករុករកជនជាតិចិនក្នុងរាជវង្សម៉េង គឺជានាវាចម្បាំងដែលផលិតដោយតៃវ៉ាន់ ដោយផ្អែកលើការរចនាដូចនាវាចម្បាំងប្រភេទ អូលីវើ ហាហ្សាដ ភើរី (Oliver Hazard Perry) របស់អាមេរិក។

ថ្លែងក្នុងពេលដែលមីស៊ីលស្តង់ដារ RIM-66 ត្រូវបានបំពាក់រួចជាស្រេចនៅក្នុងឧបករណ៍បាញ់របស់នាវា លោក Lai បាននិយាយថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវសព្វាវុធរបស់កងកម្លាំងប្រដាប់អាវុធ។ កោះផឹងហ៊ូ ជាជម្រកសម្រាប់មូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ ដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសតៃវ៉ាន់ ឃ្លាំមើលជាប្រចាំនៃយន្តហោះយោធា និងនាវាចម្បាំងរបស់ចិន ដែលប្រតិបត្តិការជុំវិញកោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm