[UPDATE] នគរបាល៖ យ៉ាងហោចណាស់សិស្ស ១៧នាក់ ស្លាប់ក្នុងអគ្គិភ័យ នៅសាលារៀនរបស់កេនយ៉ា

2024/09/06 10:21:48 pm        37


នគរបាលបាននិយាយថា យ៉ាងហោចណាស់សិស្សចំនួន ១៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីសាលារៀនមួយកន្លែង នៅកណ្តាលប្រទេសកេនយ៉ា ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា)។

ជាមួយគ្នានេះ មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការរលាកធ្ងន់ធ្ងរ។

អ្នកនាំពាក្យនគរបាលលោកស្រី Resila Onyango បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុនៃការឆេះនៅសាលាបឋមសិក្សា Hillside Endarasha ក្នុងតំបន់ Nyeri កំពុងត្រូវបានស៊ើបអង្កេត។

លោកស្រី Onyango បានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតត្រូវបានបញ្ចូនទៅកាន់សាលានោះ។ រីឯកាកបាទក្រហមកេនយ៉ា បានប្រាប់ថា ខ្លួនកំពុងផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត សេវាខាងក្រៅដល់សិស្ស គ្រូ និងគ្រួសារដែលរងផលប៉ះពាល់ ហើយបានបង្កើតតុតាមដាន នៅសាលា។

គួរបញ្ជាក់ថា អគ្គិភ័យតាមសាលា គឺជារឿងធម្មតា នៅក្នុងសាលារៀនដែលផ្ដល់ការហូបចុក និងកន្លែងសម្រាក នៅកេនយ៉ា។ ក្នុងឆ្នាំ២០១៧ សិស្ស ១០នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយដុត នៅវិទ្យាល័យ Moi Girls ក្នុងរដ្ឋធានីណៃរ៉ូប៊ី។

ហើយយ៉ាងហោចណាស់សិស្ស ៦៧នាក់ បានបាត់បង់ជីវិត នៅក្នុងតំបន់ Machakos ភាគអាគ្នេយ៍នៃទីក្រុងណៃរ៉ូប៊ី ក្នុងហេតុការណ៍ដុតសាលារៀន នៅប្រទេសកេនយ៉ា ដែលបានកើតឡើងជាង ២០ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm