សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

2024/09/06 10:47:59 pm        131

អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។

ការសិក្សាស្រាវជ្រាវនេះ បន្ទាប់ពីពួកគាត់ បានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំដោយអាជ្ញាធរជាតិអប្សរា។នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ សិស្សានុសិស្សបានទៅទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅតំបន់ភ្នំបូក។ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា និងបន្តរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។

កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេស​សម្រាប់យុវជនជំនាន់ក្រោយ ​បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ ​និងផ្តល់ឱកាសដល់យុវជន បានយល់ដឹង​នូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់​ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគម្រូដល់សហគមន៍​របស់ខ្លួនថែមទៀតផង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm