អាមេរិកព្រមានអ៊ីស្រាអែល៖ កងទ័ពជើងទឹក មិនអាចស្ថិតនៅក្នុងតំបន់នេះ បានរហូតឡើយ

2024/09/06 11:13:57 pm        37

យោងតាមទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល ការព្រមាននេះ កើតឡើងនៅពេលដែលភាពតានតឹងកើនឡើង បន្ទាប់ពីការវាយប្រហារសងសឹករបស់ក្រុមហេសបូឡា នាពេលថ្មីៗនេះ ទៅលើទីតាំងរបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានផ្តល់នូវភាពជាក់លាក់បន្ថែមទៀតទាក់ទងនឹងការពិភាក្សារវាងមន្ត្រីអាមេរិក និងអ៊ីស្រាអែលនោះទេ។

កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាមេរិក បានប្រកាសពីការពន្យារការដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិកចំនួនពីរគ្រឿង នៅក្នុងតំបន់ ក្នុងគោលបំណងការរពារអ៊ីស្រាអែល។ កងកម្លាំងទាំងនេះ ត្រូវបានដាក់ពង្រាយដំបូងជាការបង្ហាញពីការគាំទ្រ ស្របពេលមានការប្រល័យពូជសាសន៍អាមេ  រិក-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant មន្ត្រីទាំងពីរ ត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងជើងនៃទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាមួយប្រទេសលីបង់ ជាកន្លែងដែលក្រុមហេសបូឡាជាចលនាតស៊ូរបស់ប្រទេសលីបង់ បានបង្កើនការវាយប្រហារ ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា។

មន្ទីរបញ្ចកោណ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល។ រដ្ឋមន្ត្រី Austin បានសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកដែលកំពុងបន្ត ខណៈពេលដែលក៏បញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពនៅក្នុងតំបន់ដែលកំពុងរងការវាយប្រហារនេះ។

ក្រុមហេសបូឡា បានបង្កើនការវាយប្រហារសងសឹករបស់ខ្លួន ជាការឆ្លើយតបទៅនឹងការធ្វើឃាតរបស់    អ៊ីស្រាអែលទៅលើមេបញ្ជាការយោធារបស់ក្រុមហេសបូឡា លោក Fuad Shukr នៅទីក្រុងបេរូត ប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        20
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm