កូរ៉េខាងត្បូងបញ្ជាឲ្យបង្ហាញក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី ក្រោយមានចំហេះ

2024/09/06 11:53:07 pm        26

ប្រទេសកូរ៉េខាងត្បូងនឹងធ្វើឲ្យក្លាយជាកាតព្វកិច្ច សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក្នុងការបង្ហាញឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់អាគុយ និងបច្ចេកវិទ្យាផលិតរបស់ពួកគេ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការព្រួយបារម្ភ អំពីបញ្ហាឆេះអាគុយរបស់រថយន្តអគ្គិសនី (EV)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថា វិធានការនេះមានគោលបំណង «ដោះស្រាយកង្វល់សាធារណៈ និងធានាសុវត្ថិភាពនៃយានយន្តអគ្គិសនី» បន្ទាប់ពីរថយន្ត EV បានកើតមានអគ្គិភ័យ កាលពីខែសីហា នៅឯចំណតរថយន្តក្រោមដី នាទីក្រុង Incheon ភាគខាងលិចនៃទីក្រុងសេអ៊ូល។

គួរដឹងថា ការបង្ហាញឲ្យដឹងទាំងស្រុងនូវក្រុមហ៊ុនផលិតអាគុយរបស់រថយន្ត EV គឺជាចំណាត់ការដ៏កម្រមួយរបស់ក្រុមហ៊ុនផលិតរថយន្ត ដោយសារព័ត៌មាននេះជាធម្មតាត្រូវបានរក្សាទុកជាសម្ងាត់ នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងពន្លឿនផងដែរនូវការសាកល្បងប្រព័ន្ធបញ្ជាក់ សម្រាប់អាគុយរបស់រថយន្ត EV ត្រឹមខែតុលា ដោយលឿនជាងកាលបរិច្ឆេទដំបូង ដែលបានកំណត់យកខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្ត រួមមាន Hyundai Motor Co, Kia Corp និងក្រុមហ៊ុនកូរ៉េនៃក្រុមហ៊ុន Mercedes-Benz Group AG, BMW AG និង Tesla Inc បានចាត់វិធានការរួចហើយ ដើម្បីដោះស្រាយចំពោះការកើនឡើងនូវការភ័យខ្លាច អំពីសុវត្ថិភាពរបស់រថយន្ត EV

សូមបញ្ជាក់ថា ឧបទ្ទវហេតុកាលពីខែសីហា ដែលរថយន្ត Mercedes-Benz ១គ្រឿង បានឆេះនៅឯអគារផ្ទះល្វែងមួយខ្នង បាននាំឲ្យមានការជម្លៀសប្រជាជនចំនួន ២០០គ្រួសារ និងបានបង្កឲ្យមានការអំពាវនាវចាត់វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលលើរថយន្ត EV៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm