ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា៖ មានជនស៊ីវិល ១១នាក់ស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់របបយោធា

2024/09/07 12:13:30 am        30

អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធនឹងរបបយោធា នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា នៅភាគខាងជើងរដ្ឋ Shan បានសម្លាប់ជនស៊ីវិល ១១នាក់ ហើយ ១១នាក់ទៀត រងរបួស។

លោកស្រី Lway Yay Oo របស់កងទ័ពរំដោះជាតិ Ta'ang (TNLA) បាននិយាយថា៖ «ពួកគេបានទម្លាក់គ្រាប់បែក នៅតំបន់ ២ ក្នុងទីក្រុង Namhkam នាថ្ងៃទី៦ ខែកញ្ញា នៅវេលាប្រហែលម៉ោង ១ព្រឹក (ម៉ោងក្នុងស្រុក)»។

លោកស្រីបានប្រាប់ថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ១១នាក់ ហើយ ១១នាក់ទៀត រងរបួស ដោយលោកស្រីបានបន្ថែមថា ការិយាល័យរបស់គណបក្សនយោបាយ នៅមូលដ្ឋាន ត្រូវបានរងការខូចខាត។ លោកស្រីបានបញ្ជាក់ថា អ្នកស្លាប់ មានបុរស ៥នាក់ ស្ត្រី ៤នាក់ និងកុមារ ២នាក់។

ទីក្រុង Namhkam ស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រពីព្រំដែនជាមួយខេត្ត Yunnan របស់ប្រទេសចិន ដោយក្រុមយុទ្ធជន TNLA បានអះអាងពីការគ្រប់គ្រងលើទីក្រុងនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា របបយោធា កំពុងប្រយុទ្ធទប់ទល់ក្រុមប្រដាប់អាវុធគ្រប់ទីកន្លែង ដែលប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួន ហើយទាហានរបស់របបនេះ ត្រូវបានចោទប្រកាន់ពីបទបង្ហូរឈាម និងប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ដើម្បីដាក់ទណ្ឌកម្មសហគមន៍ជនស៊ីវិល៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm