សម្តេចប្រធានរដ្ឋសភា៖កម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសន្ដិភាពពីព្រោះកម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍

2024/09/07 12:33:06 am        122

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

​ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ និងគណៈប្រតិភូដែលបានអញ្ជើញមកព្រះរាជាណចក្រកម្ពុជា ដើម្បីចូលរួមចំណែកនៅក្នុងការពិភាក្សាកិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាព ដែលរៀបចំឡើងដោយរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ កិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាពនេះគឺជាផ្នែកមួយដ៏សំខាន់របស់កិច្ចប្រជុំកំពូលរបស់សភាអន្តរជាតិ សម្រាប់ភាពអត់ឱន និងសន្ដិភាព ដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។ 

សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថាការចូលរួមរបស់សហព័ន្ធសន្តិភាពសកលអន្តរជាតិ ពិតជាបានដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកកសាង និងរក្សាន្ដិភាព មិនមែនត្រឹមតែសម្រាប់សន្ដិភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្ដែនៅទូទាំងសកលលោកតែម្ដងពីព្រោះធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកក្នុងការរក្សាសន្ដិភាព ខណៈពេលដែលស្ថានការណ៍បច្ចុប្បន្នតំបន់មួយចំនួននៅលើសកលលោកកំពុងមានសង្គ្រាមកើតឡើង ដែលនាំមកនូវការបំផ្លិចបំផ្លាញ និងជាគ្រោះមហន្តរាយដល់មនុស្សជាតិ។ 

សម្ដេចប្រធានរដ្ឋសភាពបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមសម័យខ្មែក្រហម និងអំពើប្រល័យពូជសាសន៍ ដូច្នេះកម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសុខសន្ដិភាព ដូច្នេះហើយទើបកម្ពុជាដែលជាប្រទេសមួយតូច ប៉ុន្ដែបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីចូលរួមចំណែកក្នុងការកសាងសុខសន្ដិភាពសកល ក្នុងនោះមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដី សម្ដេចគឺជាបិតាស្ថាបនិកសន្ដិភាព និងនយោបាយឈ្នះឈ្នះរបស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងគណៈប្រតិភូបានចូលសម្ដែងការគួរសម។ ឯកឧត្តមបានបញ្ជាក់ថា សហព័ន្ធសន្តិភាពសកលអន្តរជាតិ គឺជាមិត្តល្អជាមួយកម្ពុជា និងតែងតែបានចូលរួមជាមួយកម្ពុជាជាច្រើននៅក្នុងវេទិកាសន្និសីទពិភពលោកតាំងពីឆ្នាំ២០១៩មក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm