អាវុធហត្ថរាជធានីឃាត់ខ្លួនជនសង្ស័យ១១នាក់ បញ្ជូនទៅតុលាការករណីហិង្សា

2024/09/07 04:07:11 pm        537

ភ្នំពេញ៖ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ១១នាក់បញ្ជូនទៅតុលាការករណីហិង្សា ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ០៥ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានយុវវ័យ ប្រុស-ស្រី មួយក្រុម បានធ្វើសកម្មភាព វាយនិងយកដុំថ្មគប់ទៅលើ យុវវ័យមួយក្រុមទៀត បណ្ដាលឲ្យរងរបួស ចំនួន ០៦នាក់ (ប្រុស ០១នាក់ ស្រី ០៥នាក់) នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែនៅមិនអស់ចិត្ត ក្រុមជនសង្ស័យខាងលើនេះ ​បាននាំគ្នាទៅធ្វើសកម្មភាព ​វាយជនរងគ្រោះដល់ផ្ទះម្ដងទៀត​យ៉ាង​ក្លាហានគ្មានសំចៃដៃ គ្មានខ្លាចក្រែងញញើតច្បាប់ ក្នុងវេលាម៉ោងប្រមាណ ០៦ និង៣០នាទី ព្រឹកថ្ងៃដដែល នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានឃើញមានវីដេអូ ផុសតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅ បានបើកការស្រាវជ្រាវ រហូតដល់ម៉ោង១៣ និង៥២នាទី ថ្ងៃដដែល មូលដ្ឋាន​អាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១១នាក់ (ប្រុសចំនួន ០៣នាក់ ស្រីចំនួន ០៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សាខាងលើ យកមកធ្វើការ​សាកសួរតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យប្រុសស្រីទាំង១១នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ដោយនាំគ្នាព្រួតវាយ និងយកដុំថ្មគប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ពិតប្រាកដមែន ព្រោះតែមូលហេតុពួកខ្លួន ​មានជម្លោះជាមួយក្រុមជនរងគ្រោះ​ដែល​ជាបុគ្គលិកលក់ស្រាក្រឡុក មានទីតាំងនៅក្បែរគ្នា។

ចំពោះក្រុមជនជនសង្ស័យប្រុសស្រីទាំង ១១នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ​ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ​តាមចាប់ខ្លួនបន្តទៀត ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm