អ្នកដំណើរប្រហែល ១៥.០០០នាក់ បានរងការប៉ះពាល់ដោយការធ្វើកូដកម្ម ដែលត្រូវបានអំពាវដោយសហជីពអាកាសចរណ៍នៅក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បង្កឱ្យមានភាពចលាចលនៅក្នុងអាកាសយានដ្ឋាន ជាកន្លែងដែលអ្នកដំណើររង់ចាំការធ្វើបច្ចុប្បន្នភាពដើម្បីរៀបចំពេលវេលាជើងហោះហើររបស់ពួកគេឡើងវិញ។
ការតវ៉ាដែលត្រូវបានអំពាវនាវដោយសហជីពអាកាសចរណ៍ បានបណ្តាលឱ្យជើងហោះហើរចំនួន ១៥០ ត្រូវបានលុបចោល បណ្តាលឱ្យអ្នកដំណើរដែលច្របូកច្របល់ត្រូវសាកសួរព័ត៌មាននៅអាកាសយានដ្ឋាន Buenos Aires ។
សហជីពជាច្រើន បានទាមទារការដំឡើងប្រាក់ឈ្នួលឱ្យបានល្អប្រសើរជាងមុន ដើម្បីសម្របតាមអត្រាអតិផរណាប្រចាំឆ្នាំ២៦៤ភាគរយ ជាកម្រិតខ្ពស់បំផុត នៅទូទាំងពិភពលោក។
ប្រធានាធិបតី លោក Javier Milei បានប្រកាសផែនការដើម្បីធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូលីនៀ អាជែនទីណាស(Aerolineas Argentinas) គ្រប់គ្រងដោយរដ្ឋ ជាផ្នែកមួយនៃកញ្ចប់កែតម្រូវរបស់លោកដើម្បីដោះស្រាយអតិផរណា និងឱនភាព របស់រដ្ឋ។


