នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ប្តេជ្ញាជំរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង

2024/09/07 10:52:18 pm        46

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃសៅរ៍ (០៧ កញ្ញា) នេះថា រដ្ឋាភិបាលថ្មីរបស់លោកស្រីនឹងស្វះស្វែងរកការជំរុញសេដ្ឋកិច្ច «ភ្លាមៗ» ហើយនឹងបន្តជាមួយនឹងគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)។

លោកស្រីបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយនៅព្រឹកថ្ងៃសៅរិ៍នេះ ដើម្បីរៀបចំគោលនយោបាយដែលនឹងត្រូវថ្លែងនៅក្នុងកិច្ចប្រជុំសភារយៈពេល ២ថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍ក្រោយ ដែលនឹងជាកិច្ចចាប់ផ្តើមជាផ្លូវការនៃការគ្រប់គ្រងរបស់ខ្លួន។ លោកស្រី ផែថងថាន ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភាតំណាងរាស្រ្តរបស់ប្រទេសថៃកាលពីខែមុន បន្ទាប់ពីការដកតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលដោយតុលាការសម្រាប់ការរំលោភលើក្រមសីលធម៌របស់លោក សេដ្ឋា។

លោកស្រីបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួននឹងបន្តជាចម្បងនូវគោលនយោបាយរបស់លោក សេដ្ឋា ជាមួយនឹងការកែសម្រួលមួយចំនួន។ នេះរួមបញ្ចូលទាំងការដោះស្រាយបញ្ហាដូចជាការរៀបចំរចនាសម្ព័ន្ធបំណុល ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញវិស័យកសិកម្ម និងទេសចរណ៍។

កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) គឺលោកស្រី ផែថងថាន មិនធ្លាប់បានបម្រើការក្នុងរដ្ឋាភិបាលពីមុនមកទេ ហើយនឹងប្រឈមមុខនឹងការលំបាកជាច្រើនរាប់ចាប់ពីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ រហូតដល់លទ្ធភាពនៃការតតាំងផ្នែកច្បាប់ស្រដៀងទៅនឹងបណ្ដឹងបានទម្លាក់តំណែងលោក សេដ្ឋា ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        24
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm