មនុស្ស ៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​រុស្ស៊ី​

2021/09/21 11:02:33 am        133

​រុស្ស៊ី៖ យោងតាម​ក្រុម​អាជ្ញាធរ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Perm ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ៦នាក់ ​និង ​២៤នាក់​ផ្សេងទៀត​រងរបួស​។​

​ខ្មាន់កាំភ្លើង​ដែល​នគរបាល​និយាយថា​ ជា​និស្សិត​នៅ​មហាវិទ្យាល័យ​នោះបាន​ចូលទៅក្នុង​បរិវេណ​សាកលវិទ្យា​ល័យ Perm State ជា​កន្លែង​ដែល​និស្សិត​កំពុង​រៀន ហើយ​ចាប់ផ្តើម​បាញ់រះ​ដោយ​កាំភ្លើងខ្លី​តែម្ដង​។ ​នគរបាល​បាន​និយាយថា ​មន្ត្រី​បាន​ទប់​ទល់នឹង​ខ្មាន់កាំភ្លើង ហើយ​បាន​ឃុំខ្លួន​ជនសង្ស័យ បន្ទាប់ពី​រូបគេ​បាន​រងរបួស​ធ្ងន់​នៅក្នុង​ការបាញ់​ដោយ​អាវុធ​។ យោងតាម​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​របស់​រុស្ស៊ី​ ដែល​ទទួលខុសត្រូវ​ឧក្រិដ្ឋកម្ម​កម្រិតធ្ងន់ ខ្មាន់កាំភ្លើង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ហើយ​ឥឡូវនេះ​ស្ថិតក្នុង​ស្ថាន​ភាព​របួស​ធ្ងន់​។

​ដំបូង​ឡើយនគរបាល​បាន​និយាយថា​ មនុស្ស ៨នាក់​បាន​ស្លាប់ ប៉ុន្តែ​ក្រោយមក​ក្រុម​អាជ្ញាធរ​សុខាភិបាលបាន​កែសម្រួល​ថា​ អ្នក​ស្លាប់មាន​ត្រឹមតែ ​៦​នាក់គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​។ ក្រសួងសុខាភិបាល​ក្រុង Perm បាន​និយាយថា​ មនុស្ស​ចំនួន ២៨នាក់​បាន​ស្វែងរក​ការព្យាបាល​បឋម ក្នុងនោះ​មនុស្ស​ ១៩​នាក់រ​របួស​ដោយ​គ្រាប់កាំភ្លើង​។ ​យោងតាម​សារព័ត៌មាន AP គេ​នៅ​មិនទាន់មាន​ព័ត៌មាន​បញ្ជាក់​ភ្លាមៗ ​អំពី​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង​ ឬ​មូល​ហេតុដែល​ឈានដល់​ការបាញ់ប្រហារ​នោះ​នៅឡើយ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1084
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        530
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm