ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី

2024/09/08 04:12:03 pm        357

កាលពីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ បាន​ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ត្រលប់មកដល់មាតុប្រទេសវិញ ក្រោយ​បញ្ចប់​ទស្សន​កិច្ច​យ៉ាង​ជោគជ័យ និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់​ព័ន្ធ​ផ្សេង​ទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែល​បាន​ប្រព្រឹត្ត​ទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវអោយដឹងថាកិច្ចប្រជុំពាក់ព័ន្ធចំនួន៣ បានប្រព្រឹត្ត​ទៅ​មុន​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​លើក​ទី​២១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី៥-៦ ខែកញ្ញា ក្រោមមូលបទ «រួមកម្លាំង​គ្នាកា​ន់​តែខ្លាំង​ជាង​មុន​ដើម្បី​ភាព​ធន់​នឹង​អាកាស​ធាតុ និងការស្តារឡើងវិញ» មានជារួម៖

១៖ វេទិកាយុវជនលើកទី៣ ពីថ្ងៃ២ ដល់ទី៤ ខែកញ្ញា ដែលសមាគមជាតិកាកបាទក្រហមកម្ពុជា មានយុវជន ២រូប ចូលរួម។

២៖ កិច្ចប្រជុំ​បណ្តាញការងារសង្គ្រោះបឋមក្នុងភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២ ដែលកាក​បាទ​ក្រហម​កម្ពុជា មានមន្ត្រីជំនាញម្នាក់ចូលរួម។

៣៖ កិច្ចសន្ទនាផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ ជាមួយ​អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកញ្ញា។

កិច្ច​សន្ទនាលើកទី១ ខាងលើនេះ ជាការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពី អគ្គលេខាធិការដ្ឋានអាស៊ាន, នាយកប្រតិបត្តិ មជ្ឈ​មណ្ឌល​សម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន, តំណាងគណៈកម្មាធិការ​អាស៊ាន​ទទួល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ, ឯកអគ្គរដ្ឋទូត/រាជទូត នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃ​បណ្តា​ប្រទស​អាស៊ី​អាគ្នេយ៍ប្រចាំអាស៊ាន ក្នុងនោះមាន លោក ហេង សារិទ្ធ ឯកអគ្គរាជទូត​កម្ពុជា​នៃ​ស្ថាន​បេសក​កម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន និងប្រតិភូសហព័ន្ធ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​, ប្រចាំភូមិភាគ ព្រមទាំងគណៈប្រតិភូ​ថ្នាក់ដឹកនាំ​មក​ពី​សមាគម​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១១​។

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ និងប្រតិភូ ៤នាក់ បានចូលរួមពិភាក្សាខ្លឹមសារនៃរបៀបវារៈសំខាន់ ផ្តោតលើមូលបទចំនួន ៣គឺ៖

១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅតាម​ប្រទេស​អាស៊ាន

២៖ ការលើកកម្ពស់ការត្រៀមបង្ការ និងការឆ្លើយតប​ទៅ​នឹង​ហានិភ័យ​កម្រិត​ខ្ពស់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ

៣៖ មតិចូលរួមរបស់ឯកអគ្គរាជទូត-រដ្ឋទូត ឬតំណាង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងមតិចូលរួមពីគណៈប្រតិភូសមាគមជាតិ ព្រមទាំងពីអគ្គលេខាធិការដ្ឋានអាស៊ាន ពី​មជ្ឈ​មណ្ឌល​ជំនួយ​មនុស្សធម៌អាស៊ាន (AHA) និងពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm