ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្សស្វែងយល់នូវមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារការងារ

2024/09/08 06:07:55 pm        154

ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័ន​ជំនាញ​បើក​សិក្ខា​សាលា​ស្តីពី​កា​ររៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ធ្វើការ​ស្វែង​យល់​នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និង​អនាគត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើង​ក្នុង​ពិធី​បើក​សិក្ខា​សាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងមានកិច្ចសហការរវាង ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលមានគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន៖ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្របតាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។

 លោកជំទាវបណ្ឌិត បន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ“តោះ! និយាយពីលុយ” ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។ ទន្ទឹមនេះ ធនាគារ ជាតិនៃកម្ពុជា ក៏បានឧបត្ថម្ភនិងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង នៅក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រដល់ សិស្ស ក្នុងនោះគ្រូបង្រៀនសុទ្ធសឹងជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលសុទ្ធសឹងមានសញ្ញាបត្របរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ដើម្បីផ្ដល់នូវការបំពាក់បំប៉នភាសាអង់គ្លេសបន្ថែមដល់សិស្ស សម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។

 ជាក់ស្តែងមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ខេត្តកំពង់ធំ, បច្ចុប្បន្នមានសិស្សនិទ្ទេសចំនួន ៩នាក់ បានកំពុងសិក្សា, ក្នុងនោះធនាគារជាតិនៃកម្ពុជាបានកំពុងរៀបចំដល់ថ្នាក់ បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុផងដែរ។ តាមរយៈសិក្ខាសាលានេះដែរ លោកជំទាវបណ្ឌិត ទេសាភិបាលបានបង្ហាញនូវក្តី សង្ឃឹម ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍប្រទេសយើង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm