កម្មករនិយោជិតនៅខេត្តតាកែវ បន្តចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល​យ៉ាងគគ្រឹកគគ្រេង ដើម្បីអភិវឌ្ឍព្រំដែន

2024/09/08 06:48:53 pm        173

កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន​នៅ​ក្នុង​ខេត្តតាកែវ​នៅ​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន»យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់​ជួយ​រួម​ចំណែក​អភិវឌ្ឍតំបន់ព្រំដែន។

កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុង​ខេត្តតាកែវ​សរុប​ចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគ​ថវិកា​ចូល​មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ដើម្បី​ចូល​រួម​ចំណែក​ជា​មួយរាជរដ្ឋាភិបាល។

សកម្មភាពនេះ គឺជាការចូលរួមក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ​មានតែការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើប​ធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។

អ្នកស្រី ស្រុង ស្រីឡាត់ កម្មការិនីរោងចក្រជីងម៉ៅហ្គូជី (ខេមបូឌា)ហ្គាម៉ិននៅខេត្តតាកែវ​បាន​និយាយ​ថា ក្នុងនាមជាពលរដ្ឋខ្មែរ អ្នកស្រីបានគាំទ្រ និងស្ម័គ្រចិត្តចូលរួម​ថវិកា​ផ្ទាល់​ខ្លួន​រួម​គ្នា​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន។

អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូល​រួម​បរិច្ចាគ​ថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើ​ទោះ​បី​ជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេស​ជាតិ​របស់​យើង»។

អ្នកស្រី សុទ្ធ សោភ័ណ្ឌ កម្មការិនីរោងចក្រ មេកូហ្វើនីឈ័រ ឯ.ក ខេត្តតាកែវ​បាន​និយាយ​ថា​៖​«ខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិ​ង​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មាន​តែ​ការ​អភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។

គួររំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​សម្រេច​បង្កើត​«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុង​គោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយ​ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ជាមួយគ្នានោះ សម្តេចធិបតីក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង​ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍​ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm