រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញគ្រូជួយអប់រំចំណេះដឹង បំណិនជីវិត ចំនួន៤យ៉ាងក្នុងសាលា

2024/09/08 07:33:48 pm        220

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជំរុញលោកគ្រូ អ្នកគ្រូតាមសលារៀននានា ជួយអប់រំ ផ្សព្វផ្សាយ សិស្សានុសិស្សយល់ដឹងបន្ថែមអំពីចំណេះដឹងបំណិនជីវិតបួនយ៉ាង រួមមាន បញ្ហាសុខភាពអនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ រួមចំណែកធ្វើឲ្យភូមិឃុំមានសុវត្ថិភាព។

នៅក្នុងវេទិកាផ្សព្វផ្សាយ មិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលរៀបចំដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការសាលារៀនគំរូ ឯកឧត្តម បានណែនាំឲ្យក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន សូមបញ្ចូលកម្មវិធីទាំងបួន រួមមាន កម្មវិធី សុខភាពអនាម័យ វិធីសន្សំប្រាក់ បញ្ហាគ្រឿងញៀន និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ អនុវត្តក្នុងសាលា ហើយលោកគ្រូអ្នកគ្រូក៏ត្រូវសូមជួយផ្សព្វផ្សាយបន្តផងដែរ ។

ក្នុងវេទិកានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ក៏បានស្នើសុំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គ្មានការប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីឃើញមាននរណាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឯកឧត្តម ក៏បានស្នើពលរដ្ឋដែលបានឃើញនោះ សូមរាយការណ៍បន្ទាន់ចូលក្នុងប្រព័ន្ធអេប (APP) ក្នុងទូរសព្ទដៃ ដែលមានឈ្មោះថា No Drug ដើម្បីឲ្យអាជ្ញាធរចុះទៅដោះស្រាយ និងការធ្វើឲ្យភូមិឃុំយើងមានសុវត្ថិភាពទាំងអស់គ្នា។

ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងថា នៅក្នុងវេទិការមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលធ្វើក្នុងចំណោមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចូលរួមជាង៩០០នាក់នាពេលនេះ គឺក្រុមយុវជន បានលើកបង្ហាញប្រធានបទចំនួន៤ រួមមាន៖បញ្ហាសុខភាព អនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំណងជំរុញលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm