ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងប្រធានក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្ដុំអង្គការសង្គមស៊ីវិលប្រមាណ ១០០ នាក់កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តជួបជុំគ្នាថ្លែងសារថ្កោលទោសទណ្ឌិតក្បត់ជាតិនៅក្រៅស្រុក ដែលបំផុសព័ត៌មានញុះញង់លាបពណ៌មកលើរាជរដ្ឋាភិបាលលើបញ្ហាព្រំដែនកម្ពុជា ជាពិសេសរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងឲ្យដឹងថា ការចូលរួមក្នុងកិច្ចការងារសង្គម គឺជារឿងដែលល្អ ប៉ុន្តែកុំឲ្យក្លាយជាជនរងគ្រោះដោយព័ត៌មាន ក្រឡៃការពិតណាមួយ ចេញពីនិន្នាការ ក្រុមប្រឆាំងជ្រុលនិយម ភាគច្រើន កើតចេញពី បុគ្គលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលជាជន មានចិត្តគំណិតមិនចង់ឲ្យសង្គមជាតិខ្លួន រីកចម្រើននោះទេ។ ការធ្វើវេទិកាសាធារណៈនេះ បានបន្តបើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ មានចរិក ញុះញង់ ធ្វើនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមហួសហេតុ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដើម្បីបំពេញមហ្ចិចតាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោ។
លោកបន្ថែមថា ក្រុមយុវជន បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុសព័ត៌មានក្លែងក្លាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះញង់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនរួមគ្នាកម្ចាត់ចោលនូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែមានបំណងបំផ្លាញសន្ដិភាព និងបង្កភាពវឹកវរដល់ប្រទេសកម្ពុជា៕



