ការស្ទង់មតិ៖ លោកTrump និងលោកស្រីHarris ស្ថិតក្នុងការប្រកួតប្រជែងយ៉ាងកៀកកិតបំផុតក្នុងដំណាក់កាលចុងក្រោយ

2024/09/09 03:56:43 pm        207

តាមការស្ទង់មតិថ្នាក់ជាតិដែលធ្វើឡើងដោយសារព័ត៌មាន The New York Times និងវិទ្យាស្ថានSiena College បានឱ្យដឹងថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក គឺអនុប្រធានាធិបតី លោកស្រីKamala Harris ស្ថិតក្នុងការប្រកួតប្រជែងយ៉ាងកៀកកិតបំផុតក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃការបោះឆ្នោត។

យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump កើនឡើង១%គឺ ៤៨ ទល់នឹង៤៧% លើលោកស្រី Harris ជាភាពខុសគ្នាទៅនឹងការស្ទង់មតិកន្លងមកបង្ហាញថាលោកស្រីបាននាំមុខ៣ពិន្ទុ ដែលមានន័យថាការឈ្នះសម្រាប់បេក្ខជនទាំងពីរនៅក្នុងថ្ងៃទី ៥ ខែវិច្ឆិកា គឺពិបាកប៉ាន់ស្មាន។  

ស្របពេលយុទ្ធនាការរបស់លោក Trump បានជួបប្រទះពេលវេលាលំបាកនៅក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីខែកក្កដា ការស្ទង់មតិចុងក្រោយបំផុតបង្ហាញថាស្នូលនៃមូលដ្ឋានគាំទ្ររបស់លោកពុំបាត់បង់ទេ។ 

ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតមានអារម្មណ៍ថា ពួកគេត្រូវការស្វែងយល់បន្ថែមអំពីលោក Harris ខណៈគំនិតរបស់ពួកគេលើលោក Trump ត្រូវបានកំណត់យ៉ាងទូលំទូលាយ។ នៅក្នុងការស្ទង់មតិ២៨%នៃអ្នកដែលទំនងជាបោះឆ្នោត បាននិយាយថាពួកគេត្រូវការព័ត៌មានបន្ថែមអំពីបេក្ខភាពអ្នកប្រជាធិបតេយ្យ ខណៈមានតែ ៩% ប៉ុណ្ណោះដែលនិយាយដូចគ្នាអំពីលោក Trump ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm