សម្ដេចតេជោ៖ គ្មានការលើកលែងសម្រាប់ជនជ្រុលនិយម​ដែលញុះញង់ឱ្យមាន​ការរើសអើងពូជសាសន៍ឡើយ

2024/09/09 07:04:37 pm        93

ក្រោយការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កាលពី​ល្ងាច​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ ២០២៤ សមត្ថកិច្ចពាក់ព័ន្ធ​ដោយ​បាន​អនុវត្ត​តាមដីការ​បង្គាប់​ឱ្យ​នាំ​ខ្លួនរ​បស់​សាលា​ដំបូង​រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៨ ខែកញ្ញានេះ សមត្ថកិច្ចបានស្វែង​រក​ឃើញ​បុគ្គល​ដែល​ប្រើប្រាស់​ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​លើក​ឡើង​ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ» ក្នុងគោលបំណង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍​។

តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដោយមានភ្ជាប់ជាមួយដីការបង្គាប់ឱ្យនាំខ្លួន និងរូបភាពបុគ្គលប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «ហូ រ៉ុនអេង» សម្ដេចប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា គ្មានការលើកលែង​ណាមួយត្រូ​វបា​​ន​ធ្វើ​សម្រាប់​មនុស្ស​បែប​នេះទេ។

សម្ដេចមានប្រសាសន៍ថា សិទ្ធិបញ្ចេញមតិត្រូវបាន​គោរព​តែ​ការ​មួលប​ង្កាច់​មិន​ត្រូវ​បាន​អត់​ឱន​ឲ្យ​ទេ​។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះ មិន​គួរ​ធ្វើ​ទេ​។ សម្ដេចតេជោបានបញ្ជាក់ថា អ្នកនៅក្រៅប្រទេស​អាចរួចខ្លួន​តែ​អ្នក​នៅ​ក្នុង​ប្រទេស​មិន​រួច​ខ្លួន​ទេ​ប្រសិន​មានបទល្មើស។

តាមរយៈសារ​ដដែលនេះសម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានអំពាវនាវទៅដល់ សង្គមស៊ីវិល ឬជន​បរទេស ​ឬបិតាសិទ្ធិមនុស្ស មុនមានប្រតិកម្មលើករណីនេះ ត្រូវពិនិត្យ​ពី​មតិ​ស្រ្តី​នេះ​ជា​មុន​បើ​មិន​ច​ង់​ធ្វើ​ជា​សត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងដីការសន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើប​សួរ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចោទប្រកាន់លើឈ្មោះ ហ៊ូ វុនអេង ភេទ ស្រី កើត​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ជនជាតិខ្មែរ ទឹកន្លែងកំណើតភូមិព្រែកដើមចាន់ ឃុំសំបួរ​មាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រែកដើមចាន់ សង្កាត់​សំបួរ​មាស ក្រុងកំពង់ចាម ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹ​ត្ត​នៅ​ប្រទេស​កម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និង ពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដី​ទី​ បានស្នើដល់សមត្ថកិច្ចាត់វិធានការច្បាប់ដល់ក្រុមប្រឆាំងជ្រុលនិយមដែលបន្តធ្វើសកម្មភាព ញុះ​ញង់​លាបពណ៌ឲ្យមានការរើសអើងពូជសាសន៍ ខណៈករណីនេះសម្ដេចតេជោបានសរសេរថា ពេល Facebook សម្ដេចបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែន ពួកជ្រុល​និយម​ចូល​មក​លើ​ក​ពីការប្រឌិតព័ត៌មានញុះញង់នេះឡើងតែម្ដង៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        116
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        58
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm