ចិន៖ ទំនាក់ទំនងជាមួយហ្វីលីពីន ស្ថិតនៅដំណាក់កាលដ៏សំខាន់ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

2024/09/09 07:10:43 pm        69

ប្រទេសចិនបានជំរុញឲ្យហ្វីលីពីន «ពិចារណាឲ្យបានហ្មត់ចត់អំពីអនាគត» នៃទំនាក់ទំនង «ដែលស្ថិតនៅដំណាក់កាលដ៏សំខាន់នេះ» នៅក្នុងការអត្ថាធិប្បាយ នៅថ្ងៃចន្ទ (ទី៩ ខែកញ្ញា) ចេញផ្សាយដោយសារព័ត៌មាន People's Daily ជាសារព័ត៌មានរបស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច ដោយការលើកឡើងនេះកើតមានចំពេលមានភាពតានតឹង នៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកថា មានចេតនាបើកបុកនាវាឆ្មាំល្បាតសមុទ្រ នៅក្នុងផ្លូវទឹកដែលមានជម្លោះ ក្នុងប៉ុន្មានខែថ្មីៗនេះ ក្នុងនោះរួមទាំងការប៉ះទង្គិចគ្នាដោយហិង្សា កាលពីខែមិថុនា ដែលនាវិកហ្វីលីពីនម្នាក់បានរងរបួស ដោយដាច់ម្រាមដៃ។

ហេតុការណ៍ប៉ះទង្គិចគ្នា បានក្លាយជាដុំពពកខ្មៅបាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង២ ក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងការប្រឈមមុខដាក់គ្នាឲ្យមានភាពកាន់តែល្អប្រសើរឡើង ក្នុងនោះរួមទាំងការបង្កើតបណ្ដាញទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រផងដែរ។

ការអត្ថាធិប្បាយ បានលើកឡើងថា៖ «ទំនាក់ទំនងចិន-ហ្វីលីពីន កំពុងនៅស្ថិតលើផ្លូវបំបែក ពោលគឺនៅក្នុងដំណាក់កាលដ៏សំខាន់ ដោយត្រូវប្រឈមមុខជាមួយនឹងការជ្រើសរើសផ្លូវដែលត្រូវធ្វើដំណើរ។ ការសន្ទនា និងការពិគ្រោះយោបល់គ្នា គឺជាផ្លូវដ៏ត្រឹមត្រូវ ព្រោះថា គ្មានផ្លូវចេញពីជម្លោះណាមួយ ត្រូវបានធ្វើឡើងតាមរយៈការប្រឈមដាក់មុខគ្នានោះទេ»។

ការអត្ថាធិប្បាយនោះ បានបន្ថែមថា ទីក្រុងម៉ានីល «គួរតែពិចារណាឲ្យបានហ្មត់ចត់ អំពីអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន និងធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យត្រឡប់មកនៅលើផ្លូវត្រូវវិញ»។ ការអត្ថាធិប្បាយនេះត្រូវបានបោះពុម្ពក្រោមចុងប៉ាកកាឈ្មោះ «Zhong Sheng» មានន័យថា «សំឡេងនៃប្រទេសចិន» ដែលជារឿយៗតែងត្រូវបានប្រើ ដើម្បីផ្តល់ទស្សនៈរបស់សារព័ត៌មាន ស្តីពីបញ្ហាគោលនយោបាយការបរទេស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm