ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ បើកសម្ពោធ​ជាផ្លូវការ​នូវទីតាំងអគារតាំងបង្ហាញថ្មីរួមគ្នា

2024/09/09 07:14:30 pm        280

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ សម្ពោធ​ទីតាំង​បង្ហាញ​គ្រឿង​យន្តកសិកម្ម ចនឌារ និងផ្នែកគ្រឿងចក្រធុនធ្ងន់ ដែលមានគ្រឿងចក្រ ជេស៊ីប៊ី រថយន្ត​ដឹក​ទំនិញ ហ៊្វុយសូ និងគ្រឿងចក្រផលិតបេតុងអាចាក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែងនិងមហាវិថី ឈ្នះ ឈ្នះ។

ក្នុងពិធីសម្ពោធអគារតាំងបង្ហាញថ្មីរួមគ្នា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា ក្រុមហ៊ុន អ អិម អេ បាននាំយក​ផលិតផល​មកកាន់ទីផ្សារប្រទេសកម្ពុជា មិនមែនយកផលិតផលមកលក់ ដើម្បីតែថវិកានោះទេ។ ប៉ុន្តែក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីក ពង្រឹងផលិតផលទាំងអស់នោះ ក្នុងទីផ្សារ​កម្ពុជាឲ្យដំណើរការហើយគោលដៅរបស់ក្រុមហ៊ុន គឺចង់បានលេខ០១ ក្នុងទីផ្សារតែម្តង។ ដូច្នេះ​ថ្ងៃ​នេះ​ទើប​ក្រុមហ៊ុន ត្រូវការសម្ពោធ និងពង្រីកទីតាំងថ្មី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែង​ និងមហាវិថី ឈ្នះ ឈ្នះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន បានផ្លាស់ប្តូរពីទីតាំង តាំងបង្ហាញគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿង​ចក្រ​ធុនធ្ងន់​ចាស់​ដែលស្ថិតនៅតាមបណ្តោយផ្លូវ 2004 ដោយមានការគាំទ្រ​ជា​ខ្លាំង​ពី​សំណាស់​អតិថិជន​ក្នុង​ការប្រើប្រាស់។ ដូច្នេះយើងបានប្តូរមកទីតាំងថ្មីនេះ ដែលមានទំហំដី 13,500 ម៉ែត្រ​ការ៉េ​សម្រាប់ធ្វើការតាំងបង្ហាញ ជួសជុល អោយមានវិសាលភាពធំទូលំទូលាយ។ សម្រាប់​ផ្នែក​គ្រឿង​យន្ត​កសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវ ត្រាក់ទ័រចនឌារ (Jonh Deere) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក ដែលមាន ប្រភេទត្រាក់ទ័រកម្លាំង 28សេះ រហូតដល់ 410សេះ។ សម្រាប់ផ្នែកគ្រឿងចក្រធុនធ្ងន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវគ្រឿងចក្រ ជេស៊ីប៊ី (JCB) ជាគ្រឿង​ចក្រ​ម៉ាក​ល្បី​លំដាប់​ថ្នាក់​ពិភព​លោក​ដែល​ជា​ផលិត​ផល​លេខមួយ របស់ចក្រភពអង់គ្លេសដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿង​ចក្របក្សី រ៉ូឡូ សាស័រគ្រឿងចក្រស្ទូចលើកដាក់ទំនិញ។ ផ្នែកគ្រឿងចក្រធុនធ្ងន់ក៏មាន រថយន្ត​ដឹកទំនិញ ហ៊្វុយសូ (FUSO) ដែលជាផលិតលេខមួយរបស់ជប៉ុនដែលមានទម្ងន់ចាប់ពី 1.5 រហូតដល់ 25 តោន។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងចក្រផលិតបេតុងអាចាក (AJAX) ជាគ្រឿង​ចក្រ​ម៉ាក​ល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ប្រទេសឥណ្ឌា ដែលមាន​នូវ​រថយន្តផលិត និងក្រឡុកបេតុងចល័ត ម៉ាស៊ីនបាញ់បេតុងចល័ត និងសាយឡូផលិតបេតុង ក៏​ជា​ម៉ាកផលិតផលមួយក្នុងចំណោមបីនៃផ្នែកគ្រឿងចក្រធុនធ្ងន់ផងដែរ។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់មានទីតាំង អគារតាំងបង្ហាញ ចំនួន ៧ ដែលមានទីតាំងកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតដូចជា៖ ខេត្តកំពង់ស្ពឺ កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង កន្លងមកនេះ ក្រុមហ៊ុន​បាន​ចូល​រួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារា​សាស្រ្ត សំណង់ធំៗ កសិកម្ម និងការដឹកជញ្ជូន​អោយ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​តាមរយៈ​ផលិតផល​ទាំងអស់ខាងលើ។ វាក៏ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា ខ្លាំង រហ័ស ស៊ីប្រេងតិច ធុន រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើប ដែលអតិថិជន​មាន​ការ​ពេញ​និយម​ប្រើប្រា​ស់ក្នុងពេលសព្វថ្ងៃនេះ។ ជាពិសេសគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញ មិន​បារម្មណ៍អំពីហានិភ័យ ផ្សេងៗលើការ​ជួស​ជុល​ដោយ​យថាហេតុ​ណាមួយ និង​ចំណាយ​ច្រើន​លើកា​រ​ជួសជុល ព្រោះមានការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA និងពីរោងចក្រផលិតផ្ទាល់ ដែល​ផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជនក្នុងការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់។ បន្ថែម​ពីនេះទៅទៀត យើងក៏មានសេវាកម្មចែកចាយ ថែទាំ និងជួសជុល ២៤ម៉ោង និង២៥ រាជ​ធានីខេត្ត ក្រៅពីទីតាំងបង្ហាញផងដែរ ដែល​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អោយ​វិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ កសិកម្ម និងការ​ដឹក​ជញ្ជូន​កាន់​តែមានភាពរីកចម្រើន៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm