លោក Scholz របស់អាល្លឺម៉ង់ អំពាវនាវឲ្យមានការជំរុញជាថ្មី សម្រាប់សន្តិភាព នៅអ៊ុយក្រែន «ក្នុងល្បឿនលឿនជាងមុន»

2024/09/09 08:03:21 pm        1.0 K

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ដោយបន្ថែមថា លោក និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមព្រៀងគ្នា នៅក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះ ស្តីពីតម្រូវការសម្រាប់សន្និសីទសន្តិភាពថ្មីមួយ ដែលនឹងរួមបញ្ចូលប្រទេសរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍មួយ លោក Scholz បានប្រាប់ទូរទស្សន៍ ZDF ថា៖ "ខ្ញុំជឿថា ឥឡូវនេះគឺដល់ពេលវេលា ដើម្បីពិភាក្សាពីរបៀបធ្វើយ៉ាងណាឲ្យឈានដល់សន្តិភាព ពីស្ថានភាពនៃសង្រ្គាមនេះ ពោលគឺពិតណាស់ត្រូវតែមានល្បឿនលឿនជាងមុន»។

គួរបញ្ជាក់ថា លោក Scholz កំពុងស្ថិតក្រោមសម្ពាធនៅក្នុងប្រទេស បន្ទាប់ពីគណបក្សទាំង៣ នៅក្នុងរដ្ឋាភិបាលចម្រុះឆ្វេងនិយមកណ្ដាលរបស់លោក បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតតាមរដ្ឋក្នុងតំបន់ចំនួន២ កាលពីមួយសប្តាហ៍មុន ខណៈពេលដែលក្រុមដែលស្វែងរកទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយទីក្រុងមូស្គូ ទទួលបានសំឡេងកាន់តែច្រើន។

លោក Zelensky បាននិយាយកាលពីខែកក្កដាថា លោកចង់មាននូវផែនការួចជាស្រេចមួយ ក្នុងខែវិច្ឆិកា ដើម្បីអនុញ្ញាតទីក្រុងគីវ រៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទី២ ស្តីពីសន្តិភាពនៅអ៊ុយក្រែន ហើយអ្នកតំណាងនៃប្រទេសរុស្ស៊ី គួរតែចូលរួម។

ប្រទេសអ៊ុយក្រែន កាលពីខែមិថុនា ធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីប្រទេសចំនួន៩២ ក្នុងកិច្ចប្រជុំកំពូលលើកដំបូង ដែលរៀបចំនៅប្រទេសស្វីស ដើម្បីជំរុញដល់ផែនការសន្តិភាពរបស់ខ្លួន។ ប្រទេសរុស្ស៊ីដែលបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ នាពេលនោះ ហើយបានបដិសេធថា គម្រោងនោះមិនជោគជ័យទេ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm