ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជា បង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍ​ខេត្តជាប់ព្រំដែន

2024/09/09 08:39:59 pm        1.2 K

អ្នកនយោបាយ និងអ្នកស្រាវជ្រាវ លើកឡើងថា ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិស​ឦសាន​កម្ពុជា​​បាន​បង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា។

ស្របពេលប្រជាពលរដ្ឋ និងយុវជនបានបន្តនាំគ្នា​ទៅ​ទស្សនា​តាម​បណ្តា​ខេត្ត​តំបន់ឦសាន​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម មានអ្នកនយោបាយ និងអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និង​ការ​អភិវឌ្ឍ​មូលដ្ឋាននៅកម្ពុជា បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ការរៀបចំ​ធ្វើ​ទស្សន​កិច្ច​សិក្សា និងកម្សាន្តតាមបណ្តាខេត្តតំបន់ឦសាននេះ ពិតជាផ្តល់អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​លើ​ការ​ស្វែងយល់ពីតថភាពជាក់ស្តែងនៃស្ថានភាពព្រំដែន ជីវភាពរស់នៅ ការ​អភិវឌ្ឍ​តាម​បន្ទាត់​ព្រំដែន ព្រមទាំងបានឃើញនូវសក្តានុពលធម្មជាតិនៃខេត្តទាំងនោះផងដែរ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ចលនាយុវជន និងប្រជា​ពលរដ្ឋ​ដែល​អញ្ជើ​ញ​ទស្សនកិច្ចតាមបន្ទាត់ព្រំដែនកំពុងឆ្លុះបញ្ចាំងពីជាតិនិយម ដែលក្នុងន័យ​នេះ​បង្ហាញ​ពី​លម្ហ​ប្រជាធិបតេយ្យរបស់កម្ពុជាក្រោមកាតដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកបណ្ឌិត មុំ វីរះ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ អភិបាលកិច្ច និងការ​អភិវឌ្ឍ​មូលដ្ឋាន​នៅ​កម្ពុជាលើកឡើងថា តាមរយៈទស្សនកិច្ចសិក្សា និងទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋ បាន​ឆ្លុះ​បញ្ចាំង​ពីអត្ថប្រយោជន៍ចំនួន៣ ទី១ដើម្បីស្វែងយល់ និងជ្រួតជ្រាបពីតំបន់ព្រំដែន ទី២​ស្វែង​យល់​ពី​ការ​រស់នៅ និងជីវភាពរបស់ពួកគាត់ និងទី៣ ទស្សនកិច្ចនេះរឹត​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឃើញ​ពី​តថភាពជាក់ស្តែងហើយកាន់តែជំរុញរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍តំបន់ទាំងនោះ។

សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាស​ពី​ការ​រៀបចំ​ដំណើរ​កម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សា​នុសិស្ស និង និស្សិត មកដល់ពេលនេះ​ទស្សន​កិច្ច​ទៅ​តាម​ខេត្ត​តំបន់​ឦសាន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ និង​ការ​អភិវឌ្ឍតាមក្រវាត់ព្រំដែនជូនប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        139
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm