សិស្សថ្នាក់ទី១២ ជាច្រើនខិតខំរៀនបំប៉នតាំងពីដើមឆ្នាំដើម្បីត្រៀមការប្រឡងបាក់ឌុបឆ្នាំនេះ

2024/09/09 09:12:31 pm        1.3 K

សិស្សថ្នាក់ទី១២ជាច្រើនបច្ចុប្បន្នកំពុងសម្រុករៀនគួរបន្ថែម ដើម្បីត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ការរៀនគួរបន្ថែម​នេះ​សិស្ស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ចំណាយ​ពេល​វេលា​ជា​ច្រើនរៀនក្រៅបន្ថែម តាំងពីដើមឆ្នាំសិក្សាពេលចូលថ្នាក់ទី១២មកម្លេះ។

ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាតុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤នេះ នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ ២០២៤។ គិតត្រឹមពេលនេះការប្រឡងនៅសល់ត្រឹម ២៩ ថ្ងៃទៀតប៉ុណ្ណោះ។ ចំពោះការសិក្សាបំប៉ននេះ ពួក​គេភាគ​ច្រើន​ចំណាយ​ពេល​វេលា​សិក្សា​បំប៉ន​រយៈ​ពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ហើយពួកគេបានរៀនត្រៀមតាំងពីដើមឆ្នាំពេលចូលសិក្សាថ្នាក់ទី១២មកម្លេះ ហើយ​អ្នក​ខ្លះ​ក៏​បាន​រៀនបំប៉នតាំងពីចប់ថ្នាក់ទី១១ ផងដែរ។ សម្រាប់ការប្រឡងមួយនេះ ពួកគេសិក្សា​ប្រមាណ ​១០ម៉ោងក្នុងមួយថ្ងៃ បូករួមទាំងការរៀននៅសាលារដ្ឋ និងការៀនបំប៉ន និងស្វ័យ​សិក្សា​ជាដើម​។

សូមជម្រាបថា ការប្រឡងបាក់ឌុប ជាកំណែទម្រង់ និងជោគជ័យដ៏ធំក្នុងវិស័យអប់រំ ដែល​ក្រសួង​អប់រំ យុវជន និងកីឡា សម្រេចបាន។ ការប្រឡងគឺប្រកាន់ខ្ជាប់ «ចេះគឺជាប់» គ្មានការបែក​ធ្លាយ​ឯក​សារ គ្មានការលួចចម្លង គ្មានសំណូកសូកប៉ាន់ គ្រប់យ៉ាងត្រូវពឹងលើសមត្ថភាពរៀងខ្លួន។

សម្រាប់​ការប្រឡងខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំសិក្ខាសាលារួចរាល់ ស្ដីពីតួនាទី ភារកិច្ចគណៈកម្មការ អប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស។ ក្នុង​ការ​ប្រឡង​នេះ​ដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានជ្រើសរើសសាធារណជន ដើម្បីធ្វើជាអ្នក​សង្កេត​ការណ៍ក្នុងការប្រឡងផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        19
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm