អ៊ីរ៉ាក់ បដិសេធការចោទប្រកាន់របស់សមាជិកសភាអាមេរិកជុំវិញការរត់ពន្ធប្រេងទៅអ៊ីរ៉ង់

2024/09/09 10:39:48 pm        34

ក្រសួងប្រេងអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានច្រានចោលការចោទប្រកាន់ពីសមាជិកសភាអាមេរិកជាច្រើននាក់ដែលថា អ៊ីរ៉ាក់កំពុងរត់ពន្ធនិងលក់ប្រេងដោយខុសច្បាប់ ទៅឲ្យប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះ ចៀសវាងពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដោយហៅការអះអាងនេះថា ជា«ការប្រឌិតដែលគ្មានមូលដ្ឋាន»។

ការឆ្លើយតបនេះ បានធ្វើឡើង បន្ទាប់ពីមានលិខិតមួយច្បាប់ដែលត្រូវបានរាយការណ៍ដោយសមាជិកសភាអាមេរិកចំនួន ៥រូប ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីថ្ងៃពុធ ដោយបានចោទប្រកាន់ភាគី និងមន្ត្រីអ៊ីរ៉ាក់ជាច្រើន រួមទាំងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់លោក ហាយ៉ាន់ អាប់ឌុល ហ្គានី (Hayan Abdul Ghani) ដែលមានគម្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះសម្រាប់ការវិនិយោគលើឧស្ម័ន ថាបានជួយដល់អ៊ីរ៉ង់ចៀសផុតការដាក់ទណ្ឌកម្ម តាមរយៈការរត់ពន្ធប្រេង។

សមាជិកសភា ក៏បានអំពាវនាវឲ្យលោក បៃដិន រារាំងលោក ហ្គានី ពីការបំពេញទស្សនកិច្ច នៅទីក្រុងវ៉ា  ស៊ីនតោន តាមការគ្រោងទុក រហូតដល់ការស៊ើបអង្កេតពាក់ព័ន្ធ ត្រូវបានបញ្ចប់។

ក្រសួងប្រេងអ៊ីរ៉ាក់ បានសម្តែងការភ្ញាក់ផ្អើល និងថ្កោលទោសចំពោះខ្លឹមសារនៃលិខិតនោះ។ ខ្លឹមសារនោះ បានសង្កត់ធ្ងន់ថា សកម្មភាពប្រេងរបស់ខ្លួន ត្រូវបានត្រួតពិនិត្យដោយក្រុមអធិការកិច្ចអន្តរជាតិ ហើយថា ដែនទឹកអ៊ីរ៉ាក់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងជើងទឹករបស់ប្រទេសនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm