ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos នៅថ្ងៃចន្ទ (ទី៩ ខែកញ្ញា) នេះ បាននិយាយថា បន្ទាប់ពីខ្លួនជនសង្ស័យបាន ប្រទេសហ្វីលីពីនបច្ចុប្បន្នមិនកំពុងស្វែងរកការធ្វើបត្យាប័នគ្រូគង្វាលហ្វីលីពីនដែលត្រូវការខ្លួន ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទកុមារ នៅក្នុងសហរដ្ឋអាមេរិកនោះទេ។
លោក Apollo Quiboloy ដែលតាំងខ្លួន «ជាបុត្រារបស់ព្រះ» និងជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte បានព្រមប្រគល់ខ្លួន នៅទីក្រុង Davao ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) ចំពេលមានការតាមរកដ៏ធំរបស់នគរបាលរយៈពេល ២សប្តាហ៍ នៅបរិវេណដ៏ធំទូលាយនៃក្រុមរបស់លោក។
សហរដ្ឋអាមេរិកបានចោទប្រកាន់អ្នកអធិប្បាយ អំពីឱវាទព្រះយេស៊ូគ្រិស្ត នៅឆ្នាំ២០២១ ពីបទជួញដូរផ្លូវភេទលើកុមារី និងស្ត្រីដែលមានអាយុចន្លោះពី ១២ ទៅ ២៥ឆ្នាំ ដោយការជ្រើសរើសធ្វើធ្វើការជាជំនួយការផ្ទាល់ខ្លួន ដែលត្រូវបានគេចោទប្រកាន់ថា តម្រូវឲ្យមានសម្ព័ន្ធភាពផ្លូវភេទជាមួយលោក។
តែយ៉ាងណាក្ដី លោក Marcos បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅសន្និសីទទីក្រុងម៉ានីលថា៖ «សម្រាប់ពេលនេះ យើងមិនកំពុងសម្លឹងដល់ការធ្វើបត្យាប័ននោះទេ។ យើងកំពុងផ្តោតលើករណីដែលបានប្តឹងនៅក្នុងប្រទេសហ្វីលីពីន»៕