អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនទៅលើស្រុកចំនួន ៦ នៃតំបន់ Belgorod

2024/09/09 11:22:02 pm        21

អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារស្រុកចំនួន ៦ នៃតំបន់ Belgorod ដោយយានដ្រូនចំនួន ១៨គ្រឿង ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។

លោកបានសរសេរថា៖«នៅក្នុងស្រុក Belgorod កន្លែងតាំងទីលំនៅDubovoye, Maysky, Zhuravlevka, Nechayevka, Nikolskoye និង Shagarovka ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងចំនួន ៦គ្រាប់ និង យានដ្រូនចំនួន ៣គ្រឿង ដែលក្នុងនោះមួយ ត្រូវបានបាញ់ទម្លាក់ដោយកងការពារដែនអាកាស។ លំនៅឋានឯកជនមួយខ្នង រថយន្ត ១គ្រឿង និងរោងសិប្បកម្មផលិតមួយ ត្រូវរងការខូចខាត។ 

យានដ្រូនមួយគ្រឿង និងគ្រាប់កាំភ្លើងធំចំនួន ១១គ្រាប់ ត្រូវបានបាញ់នៅស្រុក Borisovsky និង Krasnoyaruzsky ដែលធ្វើឲ្យខូចខាតផ្ទះឯកជនមួយខ្នង។ នៅទីក្រុង Belgorod ការវាយប្រហារ បានត្រូវចំអគារផ្ទះល្វែងចំនួន៩ អគារ ផ្ទះឯកជនចំនួន ៤ខ្នង និងអគារការិយាល័យចំនួនពីរ។ រថយន្ត១២ គ្រឿងរងការខូចខាត។

លោក Gladkov បាននិយាយថា នៅក្នុងស្រុក Valuysky យានដ្រូនបីគ្រឿង បានវាយប្រហារកន្លែងតាំងទីលំនៅចំនួនពីរ។ ផ្ទះឯកជន២ខ្នង អគាររដ្ឋបាលមួយ និងរថយន្ត១គ្រឿង បានរងការខូចខាតនៅទីនោះ ។ លោក Gladkov បាននិយាយថា៖«នៅក្នុងស្រុក Grayvoronsky គ្រាប់កាំភ្លើងធំចំនួន ៥គ្រាប់ និងយានដ្រូនចំនួន ៣គ្រឿង ត្រូវបានបាញ់ទៅលើកន្លែងការតាំងទីលំនៅ Gorkovsky, Dronovka, Novostroyevka-Pervaya និង Poroz ក្នុងការបាញ់ផ្លោងមួយលើក ដោយបានបន្ថែមថា  ផ្ទះឯកជនចំនួនពីរខ្នង រថយន្តចំនួនពីរគ្រឿង និងរថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានខូចខាតនៅទីនោះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm