អាមេរិក ​និង​អង់គ្លេស​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ ខណៈ​បារាំង​ហៅ​បញ្ហា​នាវាមុជទឹក​ថា​ជា​វិបត្តិ​

2021/09/21 07:10:18 pm        433

​អាមេរិក៖ សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​កំពុង​សម្លឹង​រ​ក​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ជាមួយ​បារាំង ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នាវាមុជទឹក​ជាមួយ​អូស្ត្រាលី ​ដែល​ក្រុង​ប៉ារីស​បាន​ហៅថា​ជា​ការ​ “ចាក់​ចំ​ពីក្រោយ​ខ្នង​”។​

​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃអាទិត្យ​បាន​ស្នើសុំ​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ហៅ​ទូរស័ព្ទ​នេះ​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​លោក Macron ចង់​ដឹង​ពី​ការ​ស្រាយ​បំភ្លឺ​នោះ​ដែរ។​ ចំណែក​ប្រទេស​បារាំង​វិញបាន​លុបចោល​ជំនួប​ជាមួយ​អង់គ្លេស ដោយសារ​ជម្លោះ​កិច្ចព្រមព្រៀង​នាវាមុជទឹក​នេះ​។ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម្នាក់​បាន​ទទួល​ស្គាល់ ​“ភាព​តានតឹង​” នៅ​ក្នុង​ទំនាក់ទំនង​រវាង​អង់គ្លេស​ជាមួយ​បារាំង ​បន្ទាប់ពី​ទីក្រុង​ប៉ារីស​បាន​លុបចោល​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ ​ដោយសារតែ​ខឹង​នឹង​កិច្ចព្រមព្រៀង​នាវាមុជទឹកអង់គ្លេស​-​អាមេរិក​-​អូស្ត្រាលី​។​

​មួយថ្ងៃ​បន្ទាប់ពី​ការ​ស្នើសុំ​របស់​លោក Biden នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​និយាយ​ថា ​លោក​មាន​មោទកភាព​យ៉ាង​ខ្លាំង ​ចំពោះ​ទំនាក់ទំនង​ប្រទេស​របស់​លោក​ជាមួយ​ប្រទេស​បារាំង​ហើយ​ថា​ “សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ប្រទេស​បារាំង​គឺ​មិន​អាច​បំផ្លាញ​បាន​ឡើយ​”​។​ ​ការរៀបចំ​ថ្មី​នេះ​នឹង​ឃើញ​អូស្ត្រាលី​ទទួល​បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ដែល​ក្រុម​អ្នក​ជំនាញ​ខ្លះ​ហៅថា ​ជា​ការ​ប៉ុនប៉ង​របស់​ស​ហ​រដ្ឋ​អាមេ​រិក​ ដើម្បី​បង្កើន​ជំហរ​ប្រឆាំង​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​ ​ទីក្រុង​ប៉េកាំង​បាន​រិះគន់​យ៉ាងខ្លាំង​ ចំពោះ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និងអូស្ត្រាលី ដែល​ត្រូវបាន​គេ​ស្គាល់​ថា AUKUS ដោយ​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា ​ជា​កាយវិការ​គ្មាន​ទំនួល​ខុសត្រូវ​បំផុត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm